ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កោះតៃវ៉ាន់ ព្រមទិញឧស្ម័នធម្មជាតិរាវ ៣០% និងវិនិយោគទឹកប្រាក់ ៤,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍគម្រោងបំពង់បង្ហូរប្រេងនៅរដ្ឋអាឡាស្កា

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសក្នុងកម្មវិធីជួបជុំគ្នាមួយនៅរដ្ឋអាឡាស្កាកាលពីថ្ងៃអង្គារម្សិលមិញថា កោះតៃវ៉ាន់ បានយល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០% ពីគម្រោងបំពង់បង្ហូរប្រេងនៅក្នុងរដ្ឋនេះ ប៉ុន្តែលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងជាផ្លូវការនៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានបញ្ជាក់ថា កោះតៃវ៉ាន់ បានប្តេជ្ញាចិត្តក្នុងការវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍគម្រោងបំពង់បង្ហូរប្រេងនេះ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសក្នុងកម្មវិធីជួបជុំគ្នាមួយនៅរដ្ឋអាឡាស្កាកាលពីថ្ងៃអង្គារម្សិលមិញថា កោះតៃវ៉ាន់ បានយល់ព្រមទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ៣០% ពីគម្រោងបំពង់បង្ហូរប្រេងនៅក្នុងរដ្ឋនេះ ប៉ុន្តែលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងជាផ្លូវការនៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានបញ្ជាក់ថា កោះតៃវ៉ាន់ បានប្តេជ្ញាចិត្តក្នុងការវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍគម្រោងបំពង់បង្ហូរប្រេងនេះ។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមន្ត្រីកោះតៃវ៉ាន់បានលើកឡើងកាលពីខែកុម្ភៈថា ពួកគេនឹងបង្កើនការទិញឧស្ម័នធម្មជាតិពីសហរដ្ឋអាមេរិក ឱ្យបានប្រមាណមួយភាគបីនៃការនាំចូលសរុបរបស់កោះនេះក្នុងឆ្នាំ ២០២៦ នេះ និងកាត់បន្ថយការទិញពីបណ្តាប្រទេសផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ក្រុមហ៊ុនថាមពលជាតិរបស់កោះតៃវ៉ាន់ (CPC Corp) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Alaska Gasline Development Corp ដើម្បីទិញឧស្ម័នធម្មជាតិរាវ និងវិនិយោគលើគម្រោងបំពង់បង្ហូរនេះ៕ដោយ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "11700",
  "languageVersionId": "3829",
  "visibilityVersion": "3",
  "versionToken": "a1.GYt-1CfPX3Kw_3F90kIOG-xdab5Wql97gcyBdGtsC2M"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។