រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែតុលា ឆ្នាំ 2025

  1. លោក ហ៊ុន ម៉ាណែត ជួបប្រធាន JICA ពិភាក្សាអំពីការដោះមីន ទឹក ភ្លើង និងកំពង់ផែ

    លោក ហ៊ុន ម៉ាណែត បានជួបប្រធាន JICA លោក Tanaka Akihiko នៅវិមានសន្តិភាព ថ្ងៃទី១៣ ខែតុលា ដោយពិភាក្សាកិច្ចសហប្រតិបត្តិការលើការដោះមីន កំពង់ផែ ទឹកស្អាត អគ្គិសនី និងឌីជីថល។ JICA បញ្ជាក់ការគាំទ្រគម្រោងសំខាន់ៗរបស់កម្ពុជា។

  2. តើប្រជាជនថៃកាន់តែមិនសប្បាយចិត្តឬ? ៦៤,៩% ចាត់ទុកនយោបាយជាប្រភពទុក្ខព្រួយ

    តាមការស្ទង់មតិ Super Poll អ្នកឆ្លើយតបថៃ៤៣,៧% មានទុក្ខព្រួយច្រើនជាងសុភមង្គល។ បញ្ហាសេដ្ឋកិច្ច ភាពច្របូកច្របល់នយោបាយ អំពើពុករលួយ និងជីវិតមិននឹងនរ ត្រូវបានលើកឡើងជាប្រភពទុក្ខព្រួយសំខាន់ៗ។

  3. ប៉ូលិសកម្ពុជាបដិសេធព័ត៌មានថាគ្រួសារនិស្សិតកូរ៉េដែលត្រូវសម្លាប់ធ្លាប់ស្នើជំនួយ

    នគរបាលជាតិកម្ពុជាបានបដិសេធថា ខ្លួនធ្លាប់ទទួលសំណើជំនួយពីគ្រួសារ ឬស្ថានទូត មុនករណីនិស្សិតកូរ៉េត្រូវសម្លាប់ ហើយថាកំពុងសហការជាមួយស្ថានទូតកូរ៉េ ដើម្បីស៊ើបអង្កេត និងតាមចាប់ជនសង្ស័យ។

  4. អន្តោប្រវេសន៍ម៉ាឡេស៊ីឆ្មក់ផ្ទះហាងនៅគូឡាឡាំពួរ បង្ក្រាបក្រុមល្បែងអនឡាញឆ្លងដែន

    អន្តោប្រវេសន៍ម៉ាឡេស៊ីបានឆ្មក់ផ្ទះហាងនៅផ្លូវ P. Ramlee ថ្ងៃទី៩ ខែតុលា ចាប់មនុស្ស១១នាក់ដែលសង្ស័យពាក់ព័ន្ធល្បែងអនឡាញ និងដកហូតកុំព្យូទ័រ ទូរស័ព្ទ លិខិតឆ្លងដែន និងប្រាក់ប្រមាណ៣.៩០០រីងហ្គីត។

  5. តាមសេចក្តីរាយការណ៍ ចិនមិនចូលរួមកិច្ចប្រជុំ៤ប្រទេសអំពីព្រំដែនកម្ពុជា–ថៃ

    តាមសេចក្តីរាយការណ៍ តំណាងកម្ពុជា ថៃ ម៉ាឡេស៊ី និងអាមេរិក បានប្រជុំនៅម៉ាឡេស៊ីថ្ងៃទី១២ ខែតុលា ពិភាក្សាបញ្ហាព្រំដែន និងសង្កត់ធ្ងន់លើសន្តិភាព កិច្ចសន្ទនា និងការទូត។ ចិនមិនបានចូលរួម។

  6. ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាឱ្យការពារសុវត្ថិភាពជនជាតិកូរ៉េនៅកម្ពុជាឱ្យអស់លទ្ធភាព

    ដោយមានរបាយការណ៍ចាប់ពង្រត់ពាក់ព័ន្ធជនជាតិកូរ៉េនៅកម្ពុជាចំនួន៣៣០ករណី ពីខែមករាដល់ខែសីហាឆ្នាំនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានបញ្ជាឱ្យចាត់វិធានការការទូតគ្រប់បែបយ៉ាង ដើម្បីការពារសុវត្ថិភាពពលរដ្ឋកូរ៉េនៅកម្ពុជា ពង្រឹងកិច្ចសហការជាមួយកម្ពុជា និងបង្កើតយន្តការជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាព។

  7. ប្រជាជនកម្ពុជាភ្ញាក់ផ្អើល តើថៃអញ្ជើញគ្រូមន្តអាហ្វ្រិកធ្វើការវាយប្រហារដោយមន្តអាគមឬ?

    អត្ថបទអមវីដេអូ៖ ការអះអាងថាថៃបានអញ្ជើញគ្រូមន្តអាគមអាហ្វ្រិកមកធ្វើពិធី បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើបណ្ដាញសង្គមកម្ពុជា។

  8. ទំព័រថ្មីនៃទីក្រុងភ្នំពេញ! អគារ «ល្បីលើបណ្តាញសង្គម» អាយុ៧៥ឆ្នាំត្រូវបានរុះរើ ដើម្បីទុកដីសម្រាប់កែលម្អ

    នាព្រឹកថ្ងៃទី១៣ ខែតុលា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយមន្ត្រីមូលដ្ឋាន បានចាប់ផ្តើមរុះរើជាផ្លូវការនូវអតីត «សណ្ឋាគារអង្គរមានជ័យ» នៅខណ្ឌ៧មករា រាជធានីភ្នំពេញ។ អគារនេះសាងសង់ក្នុងទសវត្សរ៍១៩៥០ មាន៦ជាន់ និង១០៧បន្ទប់។

  9. ឯកឧត្តម ប្រាក់ សុខុន៖ កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ

    ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ក្នុងកិច្ចប្រជុំចតុភាគីថ្ងៃទី១២ ខែតុលា ថាកម្ពុជាប្រកាន់ការដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ និងអំពាវនាវឱ្យអនុវត្តបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងព្រំដែនឱ្យមានប្រសិទ្ធភាព។

  10. ស្នងការក្រុងភ្នំពេញព្រមានដកហូតម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងមករក្សាទុកដូចករណីបង្ហោះម៉ូតូដែរ

    លោក ជួន ណារិន្ទ បានព្រមាននៅថ្ងៃទី១១ ខែតុលាថា ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំង នឹងត្រូវដកហូតរក្សាទុកដូចករណីបង្ហោះម៉ូតូ ដើម្បីពិន័យ និងកាត់បន្ថយការរំខាន ព្រមទាំងរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

  11. អគាអតីត«សណ្ឋាគារអង្គរមានជ័យ»មានវ័យចំណាស់ក្នុងក្រុងភ្នំពេញចាប់ផ្តើមវាយរំលំដោយសារទ្រុឌទ្រោមខ្លាំង

    អាជ្ញាធរបានចាប់ផ្តើមដំណើរការរុះរើអតីតសណ្ឋាគារអង្គរមានជ័យនៅថ្ងៃទី១៣ ខែតុលា ដោយសារទ្រុឌទ្រោម ហើយបានកំណត់ចាប់ផ្តើមវាយកម្ទេចអគារនៅថ្ងៃទី១៨ ខែតុលា។ គ្រួសារ៦១បានយល់ព្រមទទួលសំណង ខណៈ៤ទៀតមិនទាន់ឯកភាព។

  12. ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាមទារឱ្យថៃការពារសិទ្ធិយោធិនកម្ពុជាជាប់ឃុំ១៨រូប

    លោក Volker Türk បានផ្ញើលិខិតជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយអំពាវនាវឱ្យថៃធានាការប្រព្រឹត្តចំពោះយោធិនកម្ពុជាទាំង១៨រូបតាមច្បាប់ និងឱ្យភាគីទាំងពីរអនុវត្តបទឈប់បាញ់ ព្រមទាំងកសាងទំនុកចិត្តតាមយន្តការតំបន់ និងទ្វេភាគី។

  13. វិស័យជលផលនៅកម្ពុជាអាចនឹងមានការកើនឡើងច្រើន បន្ទាប់ពីប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្ថិតិជលផលឌីជីថល (Online FishStat System)

    ក្រសួងកសិកម្មបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Online FishStat នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដើម្បីពង្រឹងទិន្នន័យជលផល ការគ្រប់គ្រងធនធាន និងសន្តិសុខស្បៀង ដោយមានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងជំនួយបច្ចេកទេសពី FAO។

  14. កងទ័ពថៃថាត្រៀមប្រយុទ្ធ២៤ម៉ោង និងប្តេជ្ញាយកប្រាសាទតាមព្រំដែនមកវិញ

    ពេលចុះត្រួតពិនិត្យតំបន់ព្រំដែនជាប់កម្ពុជាក្នុងខេត្តសុរិន្ទ មេបញ្ជាការថ្មីនៃកងទ័ពភូមិភាគទី២ របស់ថៃថា កងទ័ពថៃត្រៀមប្រយុទ្ធគ្រប់ពេល និងប្តេជ្ញាយកប្រាសាទតាក្របី និងប្រាសាទ Khana ដែលមានជម្លោះមកវិញ។

  15. ស្នងការក្រុងភ្នំពេញព្រមានដកហូតម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងមករក្សាទុកដូចករណីបង្ហោះម៉ូតូដែរ

    លោក ជួន ណារិន្ទ បានព្រមាននៅថ្ងៃទី១១ ខែតុលាថា ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំង នឹងត្រូវដកហូតរក្សាទុកដូចករណីបង្ហោះម៉ូតូ ដើម្បីពិន័យ និងកាត់បន្ថយការរំខាន ព្រមទាំងរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។

  16. ភ្នំពេញជាប់បញ្ជីទីក្រុងធំល្អបំផុត១០លើពិភពលោក តាមសេចក្តីរាយការណ៍

    តាមបញ្ជីពានរង្វាន់ជម្រើសអ្នកអានឆ្នាំ២០២៥ របស់ Condé Nast Traveller ភ្នំពេញជាប់លេខ១០ក្នុងចំណោមទីក្រុងធំល្អបំផុតលើពិភពលោក។ ទស្សនាវដ្តីបានលើកឡើងពីវប្បធម៌ អាហារ បទពិសោធន៍មាត់ទន្លេ និងទីតាំងប្រវត្តិសាស្ត្រ។

  17. ចិនថាជំរុញកិច្ចសន្ទនាសន្តិភាពកម្ពុជា–ថៃ ដោយប្រកាន់ជំហរយុត្តិធម៌មិនលម្អៀង

    អ្នកនាំពាក្យក្រសួងការបរទេសចិន Guo Jiakun បានបញ្ជាក់ការគាំទ្រកិច្ចសន្ទនាសន្តិភាពកម្ពុជា–ថៃ និងកិច្ចសហប្រតិបត្តិការការពារជាតិធម្មតាជាមួយប្រទេសទាំងពីរ ដោយរិះគន់ការយកកិច្ចសហប្រតិបត្តិការនេះទៅបង្កការបែកបាក់។

  18. និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចជូនដល់តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនៅខេត្តពោធិ៍សាត់

    និយ័តករធានារ៉ាប់រងកម្ពុជាបានផ្សព្វផ្សាយអំពីការធានារ៉ាប់រងជាកាតព្វកិច្ចនៅខេត្តពោធិ៍សាត់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដល់ស្ថាប័ន និងអាជីវកម្មពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តការធានារ៉ាប់រងលើយានយន្ត ការដឹកអ្នកដំណើរ និងការដ្ឋាន។

  19. កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ នៅរាជធានីភ្នំពេញ

    កម្ពុជាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ នៅភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីពង្រឹងសាមគ្គីភាព ការសម្របសម្រួល និងការត្រៀមឆ្លើយតបគ្រោះមហន្តរាយ ក្រោមគោលការណ៍អាស៊ានតែមួយ ការឆ្លើយតបតែមួយ។

  20. សមាជិកព្រឹទ្ធសភាថៃឱ្យក្រសួងការបរទេសថៃពិនិត្យករណីចាក់សំឡេងខ្មោចបំភ័យពលរដ្ឋខ្មែរ

    សមាជិកព្រឹទ្ធសភាថៃ Angkhana Neelapaijit បានជំរុញឱ្យក្រសួងការបរទេសថៃពិនិត្យការប្រើសំឡេងខ្មោចនៅព្រំដែន ដោយបារម្ភថាការបង្កភ័យខ្លាចដល់ពលរដ្ឋកម្ពុជា អាចជាទារុណកម្មផ្លូវចិត្តក្រោមអនុសញ្ញា CAT។

  21. សមាជិកព្រឹទ្ធសភាថៃអំពាវនាវឱ្យស៊ើបអង្កេតការចាក់សំឡេងរំខាននៅព្រំដែន

    លោកស្រី Angkhana Neelapaijit បានជំរុញការស៊ើបអង្កេតសំឡេងរំខានតាមព្រំដែន ដោយព្រមានអំពីកាតព្វកិច្ចប្រឆាំងទារុណកម្ម។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានសរសេរទៅ OHCHR និងអញ្ជើញឧត្តមស្នងការសិទ្ធិមនុស្សចុះពិនិត្យតំបន់។

  22. ឧត្តមនាវីឯក ទៀ សុខា ថាកងទ័ពជើងទឹកត្រៀមកម្លាំង និងឧបករណ៍រួចរាល់សម្រាប់ជួយពលរដ្ឋជួបគ្រោះទឹកជំនន់

    ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា កងទ័ពជើងទឹកត្រៀមកម្លាំង នាវា ទូក ឧបករណ៍សង្គ្រោះ និងស្បៀងរួចរាល់ សម្រាប់ជួយពលរដ្ឋពេលមានទឹកជំនន់២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជាថ្នាក់ដឹកនាំ។

  23. សហគមន៍ខ្មែរនៅជប៉ុនថ្កោលទោសការរំលោភអធិបតេយ្យភាពកម្ពុជារបស់ថៃ

    ពលរដ្ឋខ្មែរនៅជប៉ុនបានប្រមូលផ្តុំនៅតូក្យូ និងក្យូតូ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការរំលោភអធិបតេយ្យភាពកម្ពុជា និងដាក់ញត្តិជូនស្ថានទូតអាមេរិក ម៉ាឡេស៊ី និងបារាំង ដើម្បីជំរុញឱ្យថៃបញ្ឈប់ទង្វើទាំងនោះ។

  24. រដ្ឋមន្ត្រីការបរទេសកម្ពុជាថា ខិតខំរក្សាសន្តិភាព តែមិនរាថយពីការការពារអធិបតេយ្យភាព

    លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាស្វែងរកសន្តិភាពដោយហេតុផល និងការទទួលខុសត្រូវចំពោះប្រជាជន មិនមែនការភ័យខ្លាចទេ ហើយនឹងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំចំពោះការបង្កហេតុ និងការឈ្លានពាន។

  25. នាយករដ្ឋមន្ត្រីឱ្យគ្រប់ស្ថាប័នចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយជាការងារស្នូលសម្រាប់ការឆ្លើយតប

    សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវនាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឱ្យគ្រប់ស្ថាប័នចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយជាការងារស្នូល និងពង្រឹងការត្រៀមខ្លួន ការសង្គ្រោះ ហេដ្ឋារចនាសម្ព័ន្ធទឹក និងការវិនិយោគបង្កើនភាពធន់។

  26. លោក ត្រាំ សរសើរលោក ស៊ី ជីនពីង ខណៈបញ្ជាក់ឡើងវិញពីផែនការពន្ធលើចិន

    ពេលធ្វើដំណើរទៅអ៊ីស្រាអែល លោក ដូណាល់ ត្រាំ បានសរសើរលោក ស៊ី ជីនពីង និងថាទំនាក់ទំនងអ្នកទាំងពីរល្អ ខណៈបញ្ជាក់ឡើងវិញពីផែនការបន្ថែមពន្ធ១០០ភាគរយលើទំនិញចិនចាប់ពីថ្ងៃទី១ វិច្ឆិកា និងរឹតត្បិតការនាំចេញកម្មវិធីសំខាន់ៗ។

  27. ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងមាតុភូមិនិវត្តន៍ពីការពិនិត្យព្រះរាជសុខភាពនៅប៉េកាំង

    ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ បានយាងមាតុភូមិនិវត្តន៍នៅថ្ងៃទី១២ តុលា ក្រោយពិនិត្យព្រះរាជសុខភាព និងសម្រាកព្យាបាលជិតពីរខែនៅប៉េកាំង ដោយយាងមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។

  28. នាយឧត្តមសេនីយ៍ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំជំនួបមិត្តភាពការពារជាតិ រវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី១៣-១៦ ខែតុលា២០២៥ ប្រទេសឡាវ

    នាយឧត្តមសេនីយ៍ ទៀ សីហា នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមជំនួបមិត្តភាពការពារជាតិកម្ពុជា-ឡាវ-វៀតណាម និងពិធីបិទលំហាត់សង្គ្រោះគ្រោះមហន្តរាយរួម នៅវៀងចន្ទន៍ ថ្ងៃទី១៣-១៦ តុលា ២០២៥។

  29. ចិនប្រកាសរឹបអូសមេតំហ្វេតាមីនជិត៥តោន តាមកិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងថៃ

    ក្រសួងសន្តិសុខសាធារណៈចិនបានប្រកាសនៅថ្ងៃទី១០ តុលា ថាកិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងថៃបានបង្ក្រាបការរត់ពន្ធគ្រឿងញៀនតាមសមុទ្រកាលចុងខែកុម្ភៈ ២០២៥ ដោយចាប់ខ្លួនជនសង្ស័យ៧នាក់ និងរឹបអូសមេតំហ្វេតាមីន៤៩៧៣.៤គីឡូក្រាម។

  30. ជំនួបនគរបាលកម្ពុជា-ថៃប្រឆាំងឧក្រិដ្ឋកម្មត្រូវបានពន្យារម្ដងទៀតតាមសំណើថៃ

    អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាថា ជំនួបនគរបាលកម្ពុជា-ថៃលើកទីពីរស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន ដែលគ្រោងធ្វើថ្ងៃទី១៣ តុលា នៅបាត់ដំបង ត្រូវបានពន្យារពេលម្ដងទៀតតាមសំណើថៃ ក្រោយជំនួបដំបូងថ្ងៃទី១៦ កញ្ញា។

  31. ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ត្រៀមឱ្យនគរបាលអនុវត្តច្បាប់ផាកពិន័យចរាចរណ៍ឡើងវិញ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្ពស់

    ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងស្នើសុំថ្នាក់លើឱ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្រោយការអប់រំប្រមាណបីខែ និងគ្រោះថ្នាក់កើនឡើង។ លោកថាអ្នកជិះម៉ូតូ៣០ទៅ៤០ភាគរយមិនពាក់មួកសុវត្ថិភាព។

  32. ប្រជាពលរដ្ឋតាមព្រំដែនរាយការណ៍ពីសំឡេងបំភ័យរំខានពេលយប់

    ប្រជាពលរដ្ឋក្បែរភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ រាយការណ៍ថា មានសំឡេងបំភ័យពីខាងថៃនៅយប់ថ្ងៃទី១០ និង១១ តុលា។ កម្ពុជាបានថ្កោលទោស និងអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់សកម្មភាពនេះ។

  33. យោធាថៃជំទាស់ការចោទប្រកាន់របស់កម្ពុជាអំពីការឆ្លងដែន ដោយលើកហេតុផលដោះមីនមនុស្សធម៌

    កងទ័ពជើងគោកថៃបានឆ្លើយតបនៅថ្ងៃទី១១ តុលា ចំពោះការចោទប្រកាន់របស់កម្ពុជាអំពីការឆ្លងដែន ដោយអះអាងថាជាការដោះមីនមនុស្សធម៌ក្នុងខេត្តស្រះកែវ។ ភាគីទាំងពីរមានការអះអាងខុសគ្នាអំពីទីតាំងនិងសកម្មភាព។

  34. កិច្ចចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិកបួនថ្ងៃបញ្ចប់ ដោយមិនទាន់ប្រកាសកិច្ចព្រមព្រៀងចុងក្រោយ

    កម្ពុជានិងអាមេរិកបានបញ្ចប់ការចរចាពាណិជ្ជកម្មទៅវិញទៅមករយៈពេលបួនថ្ងៃនៅវ៉ាស៊ីនតោន ដោយមិនទាន់ប្រកាសលទ្ធផលចុងក្រោយ។ កម្ពុជាសង្ឃឹមបញ្ចប់អត្ថបទត្រឹមចុងខែតុលា និងស្នើបន្ថយពន្ធលើទំនិញនាំចេញសំខាន់ៗ។

  35. នគរបាលឆែកឆេរការិយាល័យនៅភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យឆបោកអនឡាញ៨០នាក់

    នៅរសៀលថ្ងៃទី១១ ខែតុលា នគរបាលខណ្ឌចំការមន រាជធានីភ្នំពេញ បានចុះឆែកការិយាល័យសង្ស័យមួយនៅជាន់ទី៣៤ អគារ Morgan លើកោះពេជ្រ ហើយឃាត់ខ្លួនជនសង្ស័យ៨០នាក់ ពាក់ព័ន្ធការឆបោកតាមអនឡាញ ព្រមទាំងដកហូតឧបករណ៍កុំព្យូទ័រជាច្រើន។

  36. កម្ពុជា-ចិនរៀបចំពិធីទទួលលើនាវា Qi Jiguang នៅក្រុងព្រះសីហនុ

    តំណាងកម្ពុជានិងចិនបានចូលរួមពិធីទទួលលើនាវាហ្វឹកហ្វឺនចិន Qi Jiguang ដែលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយប់ថ្ងៃទី១១ តុលា ដោយអភិបាលខេត្ត ម៉ាង ស៊ីណេត និងមេបញ្ជាការកងនាវាថ្លែងសុន្ទរកថាអំពីកិច្ចសហប្រតិបត្តិការសមុទ្រ។

  37. ភ្នំពេញនិងខេត្តព្រះសីហនុបង្កើនការត្រួតពិនិត្យរួមប្រឆាំងបទល្មើស

    នគរបាល កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធថ្មីៗនេះបានធ្វើការត្រួតពិនិត្យរួមនៅភ្នំពេញនិងខេត្តព្រះសីហនុ លើផ្លូវសំខាន់ៗ ច្រកចេញចូល និងកន្លែងកម្សាន្តឬស្នាក់នៅ ដើម្បីរកទំនិញហាមឃាត់និងបទល្មើស។

  38. ព្រះមហាក្សត្រនិងសម្ដេចម៉ែគ្រោងយាងពីប៉េកាំងមកកម្ពុជានៅថ្ងៃទី១២ តុលា

    តាមប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ព្រះមហាក្សត្រ សីហមុនី និងសម្ដេចម៉ែ មុនិនាថ បានបញ្ចប់ការពិនិត្យព្រះរាជសុខភាពនិងសម្រាកព្យាបាលនៅប៉េកាំង ហើយគ្រោងយាងត្រឡប់កម្ពុជាតាមយន្តហោះពិសេសនៅថ្ងៃទី១២ តុលា។

  39. មន្ត្រីនគរបាលការពារព្រំដែនប្រាំនាក់រងវិន័យ ពាក់ព័ន្ធករណីសង្ស័យនាំមនុស្សឆ្លងដែនខុសច្បាប់

  40. បំពានទឹកដីកម្ពុជាយ៉ាងកំរោល!កងកម្លាំងយោធាថៃយកគ្រឿងចក្រឈូសឆាយដីនិងរាវមីនក្នុងភូមិព្រៃចាន់

    អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានថ្កោលទោសសកម្មភាពឈូសឆាយនិងរាវមីនរបស់កម្លាំងថៃនៅភូមិព្រៃចាន់ ថ្ងៃទី១០ តុលា ដោយចោទថាបំពានអធិបតេយ្យភាពកម្ពុជា និងស្នើឱ្យរង់ចាំដំណោះស្រាយតាម JBC។

  41. ឯកឧត្តមសាយ សំអាល់សន្យានឹងជួយអតីតយុទ្ធជនជួបការលំបាកក្នុងខេត្តព្រះសីហនុ

    ឯកឧត្តម សាយ សំអាល់ បានជួបគ្រួសារអតីតយុទ្ធជនខេត្តព្រះសីហនុ ថ្ងៃទី១១ តុលា ដោយសន្យាជួយអ្នកជួបការលំបាក រួមទាំងបញ្ហាលំនៅឋាន និងប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដល់សមាគមអតីតយុទ្ធជនខេត្ត។

  42. លោក ត្រាំ បង្កភាពតានតឹងពាណិជ្ជកម្មជាថ្មីដោយចាត់វិធានការខ្លាំងលើទំនិញចិន

    ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងនៅថ្ងៃទី១០ ខែតុលាថា លោកគ្រោងដាក់ពន្ធបន្ថែម ១០០% លើទំនិញចិនចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ហើយអាចចាប់ផ្តើមមុននេះ។ លោកក៏ប្រកាសផែនការគ្រប់គ្រងការនាំចេញកម្មវិធីសំខាន់ៗ។

  43. យុវជន១៨ឆ្នាំដើរ៥៨០គីឡូម៉ែត្រ និងចែករំលែកបទពិសោធន៍របស់គាត់អំពីកម្ពុជា

    យុវជនជនជាតិភាគតិចអាយុ១៨ឆ្នាំបានដើរពីភ្នំពេញទៅរតនគិរី ប្រមាណ៥៨០គីឡូម៉ែត្រក្នុង១២ថ្ងៃ ដោយចែករំលែកទេសភាពនិងទឹកចិត្តអ្នកតាមផ្លូវ ហើយសង្ឃឹមផ្សព្វផ្សាយទេសចរណ៍ស្រុកកំណើត និងបទពិសោធន៍វិជ្ជមានរបស់គាត់អំពីកម្ពុជា។

  44. គយរាយការណ៍ពាណិជ្ជកម្មកម្ពុជា-ចិន៩ខែដំបូងមាន១៤.២០៨ពាន់លានដុល្លារ

    ទិន្នន័យគយកម្ពុជាបង្ហាញថា ពាណិជ្ជកម្មកម្ពុជា-ចិន៩ខែដំបូងឆ្នាំ២០២៥មាន១៤.២០៨ពាន់លានដុល្លារ កើន២៧.៥ភាគរយ។ ការនាំចូលពីចិនមាន១៣.០២ពាន់លាន និងនាំចេញទៅចិន១.១៨ពាន់លានដុល្លារ ដោយចិននៅតែជាដៃគូធំបំផុត។

  45. លោក ហ៊ុន សែន ដកគោរមងារឧកញ៉ាអ្នកជំនួញម្នាក់ ខណៈស៊ើបអង្កេតទំនិញនាំចូលពីថៃ

    ប្រមុខរដ្ឋស្ដីទី ហ៊ុន សែន បានចុះព្រះរាជក្រឹត្យដកគោរមងារឧកញ៉ារបស់អ្នកជំនួញម្នាក់ តាមសំណើនាយករដ្ឋមន្ត្រី ខណៈមានការស៊ើបអង្កេតទំនិញអាហារកកពីថៃដែលសង្ស័យនាំចូលខុសច្បាប់ ពាក់ព័ន្ធក្រុមហ៊ុនរបស់គាត់។

  46. បុរសកូរ៉េខាងត្បូងត្រូវគេចាប់ជំរិត និងធ្វើទារុណកម្មរហូតស្លាប់ ជនជាតិចិនបីនាក់ពាក់ព័ន្ធត្រូវបានចាប់ខ្លួន

    ការិយាល័យអយ្យការខេត្តកំពត ប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះបានចោទប្រកាន់ជាផ្លូវការលើបុរសជនជាតិចិនបីនាក់ និងបក្ខពួក ពីបទ «មនុស្សឃាត អំពើហិង្សា និងពាក់ព័ន្ធការឆបោកតាមអនឡាញ» ដោយសង្ស័យថាបានសម្លាប់យ៉ាងឃោរឃៅលើបុរសជនជាតិកូរ៉េខាងត្បូងអាយុ២២ឆ្នាំ ឈ្មោះ Park Minho។ ករណីនេះបានធ្វើឱ្យសង្គមភ្ញាក់ផ្អើល ហើយនគរបាលកំពុងខិតខំតាមចាប់ជនសង្ស័យទីបួន។

  47. បញ្ចប់គោរមងារឧកញ៉ាអ៊ឹម សុផាន់ណារិទ្ធ ហៅចែទូចក្រោយរកឃើញនាំចូលទំនិញពីថៃ

    ព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែតុលា បានបញ្ចប់គោរមងារឧកញ៉ារបស់អ៊ឹម សុផាន់ណារិទ្ធ ហៅចែទូច តាមសំណើនាយករដ្ឋមន្ត្រី ដោយមិនបញ្ជាក់មូលហេតុ។ ការសម្រេចនេះធ្វើឡើងក្រោយអាជ្ញាធរឆែកឃ្លាំងក្រុមហ៊ុន និងរកឃើញសាច់កកជាច្រើនតោន ដែលមួយចំនួននាំចូលពីថៃ។

  48. «ការវាយប្រហារដោយសំឡេង» នៅព្រំដែន? ភាគីថៃចាក់សំឡេងខ្មោចរំខានពលរដ្ឋកម្ពុជាពេលយប់

    តាមពលរដ្ឋមូលដ្ឋាន ភាគីថៃបានប្រើឧបករណ៍បំពងសំឡេងចាក់សំឡេងខ្មោច និងសំឡេងយន្តហោះនៅយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា រំខានការសម្រាករបស់ពលរដ្ឋភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ទៅស្ថាប័នពាក់ព័ន្ធ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់។

  49. សម្តេច ហ៊ុន សែន ជួបនាយករដ្ឋមន្ត្រីដូមីនីក ដោយប្រកាន់ការដោះស្រាយជម្លោះព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី

    ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានជួបនាយករដ្ឋមន្ត្រីដូមីនីក Roosevelt Skerrit នៅភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ដើម្បីពិភាក្សាការដោះស្រាយជម្លោះព្រំដែនកម្ពុជា–ថៃដោយសន្តិវិធី និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

  50. ក្រុមឆបោកវៀតណាមចូលភ្នំពេញ? ប៉ូលិសឃាត់ខ្លួនជនសង្ស័យពីរនាក់

    នគរបាលរាជធានីភ្នំពេញបានចុះឆែកទីតាំងមួយនៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនបុរសជនជាតិវៀតណាមពីរនាក់សង្ស័យពាក់ព័ន្ធការឆបោកតាមអនឡាញ និងដកហូតឧបករណ៍អេឡិចត្រូនិក។ តាមនគរបាល ករណីនេះពាក់ព័ន្ធល្បែងអនឡាញ ការវិនិយោគក្លែងក្លាយ និងការក្លែងឯកសារ ហើយកំពុងស៊ើបអង្កេត។