ភាគីថៃបានប្រើឧបករណ៍បំពងសំឡេងចាក់សំឡេងខ្មោចយំ និងសំឡេងយន្តហោះគ្រហឹមនៅពេលយប់ បណ្តាលឱ្យពលរដ្ឋរាប់រយនាក់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ មិនអាចគេងបាន។
តាមពលរដ្ឋមូលដ្ឋាន សំឡេងខ្មោចបានចាប់ផ្តើមនៅម៉ោង២២:៤៤ ថ្ងៃទី១០ ខែតុលា រហូតដល់ម៉ោង០០:០៤ ថ្ងៃទី១១ ខែតុលា ទើបផ្អាកជាបណ្តោះអាសន្ន។ បន្ទាប់មក សំឡេងយន្តហោះត្រូវបានចាក់ពីម៉ោង០៣:២២ ដល់ម៉ោង០៣:៥៣។
ពលរដ្ឋបាននិយាយថា សំឡេងនេះប៉ះពាល់ជាពិសេសដល់មនុស្សចាស់ អ្នកជំងឺ កុមារ និងជនមានពិការភាព បង្កឱ្យមានភាពតានតឹង និងការមិនស្រួលក្នុងខ្លួន។
ពលរដ្ឋ និងមន្ត្រីមូលដ្ឋានបានថ្កោលទោសទង្វើនេះថាអមនុស្សធម៌ និងប៉ះពាល់ដល់សន្តិភាព និងសិទ្ធិមនុស្ស។
ការវិភាគមួយចំនួនបានចាត់ទុកទង្វើនេះជាសង្គ្រាមចិត្តសាស្ត្រ បន្ទាប់ពីការប៉ុនប៉ងបណ្តេញពលរដ្ឋមិនបានសម្រេច ហើយព្រមានថាវានឹងធ្វើឱ្យការមិនទុកចិត្តគ្នារវាងប្រទេសទាំងពីរកាន់តែខ្លាំង។
អាជ្ញាធរមូលដ្ឋានបានរាយការណ៍បញ្ហានេះទៅស្ថាប័នពាក់ព័ន្ធ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់។
រាយការណ៍សរុបដោយស្ថានីយទូរទស្សន៍យើងខ្ញុំ
..






