រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
បណ្ណសារព័ត៌មានប្រចាំខែ

ព័ត៌មានក្រុងព្រះសីហនុ និងកម្ពុជា · ខែកញ្ញា ឆ្នាំ 2026

  1. ប្រធានាធិបតីមីយ៉ាន់ម៉ានឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦

    តាមការអញ្ជើញរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រធានាធិបតីមីយ៉ាន់ម៉ា មីន អោង ឡាំង គ្រោងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ តាមសេចក្ដីប្រកាសចុះថ្ងៃទី១០ ខែកញ្ញា លោកគ្រោងជួបប្រមុខរដ្ឋស្ដីទី ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

  2. សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជាសម្ភារ និងបរិក្ខាបម្រើឱ្យការសិក្សា ជូនដល់វិទ្យាល័យកំបូល!

    នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រគល់អំណោយរបស់លោក និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនវិទ្យាល័យកំបូល។ អំណោយរួមមានកុំព្យូទ័រយួរដៃ១០គ្រឿង ឧបករណ៍បញ្ចាំងរូបភាព LED ជាមួយផ្ទាំងបញ្ចាំង១០ឈុត និងកង្ហារពិដាន៤០គ្រឿង។

  3. ចំណាត់ការក្តៅលើបទល្មើស Online Scams! ឯកឧត្តម នេត សាវឿន និងឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំតាមដានការបង្ក្រាបទូទាំងប្រទេស

  4. ថៃថាកំពុងគ្រប់គ្រងផ្នែកខ្លះនៃតំបន់អូរស្មាច់ និងត្រៀមដកទ័ពក្រោយការកំណត់ព្រំដែន

    នៅថ្ងៃទី៧ ខែកញ្ញា ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅប្រទេសថៃបានចុះពិនិត្យតំបន់ព្រំដែនក្បែរអូរស្មាច់។ ថៃថាវត្តមានយោធារបស់ខ្លួនធ្វើឡើងដោយហេតុផលសន្តិសុខ ខណៈកម្ពុជាអំពាវនាវឱ្យដោះស្រាយជម្លោះដោយសន្តិវិធីតាមយន្តការទ្វេភាគីដែលមានស្រាប់។

  5. សម្ដេចធិបតី អនុញ្ញាតប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ចូលជួបពិភាក្សាការងារ!

    នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដឹកនាំដោយលោកស្រី Sokveasna Chan នៅវិមានសន្តិភាព។

  6. អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិភូស្វែងយល់ពីបច្ចេកវិទ្យាសន្តិសុខឆ្លាតវៃនៅប្រទេសចិន

    នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានដឹកនាំគណៈប្រតិភូទៅសិក្សាអំពីប្រព័ន្ធសន្តិសុខឆ្លាតវៃនៅក្រុមហ៊ុន Zhejiang Dahua Technology ក្នុងទីក្រុងក្វាងចូវ ប្រទេសចិន។

  7. កម្ពុជា និងថៃនឹងចាប់ផ្តើមកិច្ចប្រជុំផ្សះផ្សាវិវាទសមុទ្រនៅថ្ងៃទី ១៤ ខែកញ្ញា

    កម្ពុជា និងថៃនឹងចូលរួមកិច្ចប្រជុំផ្សះផ្សាលើកដំបូងនៅសិង្ហបុរីពីថ្ងៃទី ១៤ ដល់ទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦។

  8. វឌ្ឍនភាពដោះស្រាយករណីគម្រោងបុរី ឡេង ណាវ៉ាត្រា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦

    ក្រសួងរៀបចំដែនដីបានរាយការណ៍ថា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ខ្លួនបានសម្របសម្រួលការប្រគល់ផ្ទះចំនួន៥៩៨ខ្នង និងចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិចំនួន៥ ៩៧០ប័ណ្ណ ជូនអតិថិជនដែលបានបង់ប្រាក់ពេញលេញ។

  9. តើកម្ពុជាអាចស្តារមុខមាត់ទេសចរណ៍ក្រោយបញ្ហាឆបោកតាមអនឡាញបានទេ? តើភ្ញៀវកូរ៉េនឹងត្រឡប់មកវិញទេ?

    ឯកឧត្តម ហួត ហាក់ បានជួបគណៈប្រតិភូកូរ៉េ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជា។

  10. សម្ដេចធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបពិភាក្សាការងារ!

    នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានទទួលជួបលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

  11. អាជ្ញាធរត្រួតពិនិត្យសណ្ឋាគារ Nobel Bavet ពាក់ព័ន្ធករណីសង្ស័យឆបោកតាមអនឡាញ ឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់

    នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរខេត្តស្វាយរៀងបានឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ នៅសណ្ឋាគារ Nobel Bavet ក្នុងក្រុងបាវិត ពាក់ព័ន្ធករណីសង្ស័យឆបោកតាមអនឡាញ។ អាជ្ញាធរបានដកហូតអាវុធខ្លីមួយដើម និងម្សៅពណ៌ផ្កាឈូកសង្ស័យជាគ្រឿងញៀនមួយកញ្ចប់។

  12. ក្រសួងសាធារណការ និងសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនងសេដ្ឋកិច្ច កាន់តែរឹងមាំ តាមរយៈការកែលម្អប្រព័ន្ធដឹកជញ្ជូន!

    នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា បានជួបគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដឹកនាំដោយលោកស្រី ចាន់ សុខវាសនា ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ។

  13. រដ្ឋមន្រ្តីបរិស្ថាន នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ កងកម្លាំងយោធភូមិភាគទី១ ឈរជើងនៅស្ទឹងត្រែង!

    នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត បានទៅសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃយោធភូមិភាគទី១ នៅខេត្តស្ទឹងត្រែង និងនាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតទៅប្រគល់ជូន។

  14. រដ្ឋមន្ត្រីព័ត៌មានចោទសួរថា តើដំណើរទស្សនកិច្ចនៅអូរស្មាច់បានបង្ហាញការពិតពេញលេញឬទេ

    នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្រ្តា បានចោទសួរថា តើដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មាននៅតំបន់អូរស្មាច់កាលពីថ្ងៃទី៧ ខែកញ្ញា បានបង្ហាញស្ថានភាពពេញលេញឬយ៉ាងណា។ លោកបានអំពាវនាវឱ្យមានការផ្ទៀងផ្ទាត់ឯករាជ្យ។

  15. ខេត្តព្រះសីហនុសម្លឹងឃើញឱកាសថ្មី! ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យបច្ចេកវិទ្យារ៉ូបូតផលិតគ្រឿងបង្គុំរថយន្តទំនើបនៅក្វាងចូវ ដើម្បីស្រូបទាញការវិនិយោគ

    នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានដឹកនាំគណៈប្រតិភូទស្សនកិច្ចរោងចក្រគ្រឿងបង្គុំរថយន្តនៅក្វាងចូវ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិតកម្ម និងពិភាក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ។

  16. សម្តេចតេជោ អនុញ្ញាតឱ្យទូតអ៊ុយរូហ្គាយ ចូលជូនសារតាំង និងសម្តែងការគួរសម!

    នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ហ៊ុន សែន បានទទួលសារតាំង និងជួបសម្តែងការគួរសមជាមួយលោក Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយប្រចាំកម្ពុជា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

  17. ឯកឧត្តម ហេង សួរ ចុះពិនិត្យរថយន្តកែច្នៃសម្រាប់ដឹកកម្មករនិយោជិត លើកកម្ពស់សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ កាន់តែល្អប្រសើរ!

    នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហេង សួរ បានពិនិត្យរថយន្តកែច្នៃសម្រាប់ដឹកកម្មករនិយោជិត នៅទីស្តីការក្រសួង ដើម្បីលើកកម្ពស់សុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរទៅមកកន្លែងធ្វើការ។

  18. កម្ពុជាបញ្ជូនកងវិស្វកម្មមួកខៀវ១៨៤នាក់ទៅអាហ្វ្រិកកណ្តាល ក្នុងបេសកកម្មអង្គការសហប្រជាជាតិ

    នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាបានជូនដំណើរកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៤ ចំនួន១៨៤នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នៅថ្ងៃដដែល កងលេខ៤៨៦ បានវិលត្រឡប់មកកម្ពុជាក្រោយបញ្ចប់បេសកកម្ម។

  19. នគរបាលបាត់ដំបងឃាត់ខ្លួននាយកសាលាបឋមសិក្សាម្នាក់ ពាក់ព័ន្ធការចោទប្រកាន់ពីបទល្មើសផ្លូវភេទលើសិស្សស្រីអាយុ១២ឆ្នាំ

    នគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួននាយកសាលាបឋមសិក្សាម្នាក់នៅស្រុកបវេល នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទល្មើសផ្លូវភេទលើសិស្សស្រីអាយុក្រោម១៥ឆ្នាំ។

  20. យុទ្ធនាការ «ភូមិខ្ញុំ ម្ហូបខ្ញុំ » បង្ហាញពីម្ហូបប្រចាំខេត្តទាំង៧ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍

    ក្រសួងទេសចរណ៍ និងក្រុមហ៊ុន Metfone សហការផលិតវីដេអូខ្លីចំនួន៧ភាគ ក្នុងយុទ្ធនាការ «ភូមិខ្ញុំ ម្ហូបខ្ញុំ» ដើម្បីបង្ហាញម្ហូបខ្មែរប្រចាំខេត្តចំនួន៧ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តាមបណ្តាញសង្គម។

  21. ឡេង ណាវ៉ាត្រា ស្នើសុំដកគោរមងារ និងប្រគល់ទ្រព្យសម្បត្តិពាក់ព័ន្ធវិបត្តិគម្រោង 6A

    លោក ឡេង ណាវ៉ាត្រា ស្នើសុំដកគោរមងាររបស់សមាជិកគ្រួសារ ៥ រូប រួមទាំងខ្លួនលោក និងសន្យាសហការដោះស្រាយបញ្ហាគម្រោង 6A។

  22. ក្រសួងបរិស្ថានជំរុញការអភិវឌ្ឍ «គោលដៅលំហែបៃតង» នៅតំបន់ការពារធម្មជាតិ

    ក្រសួងបរិស្ថានបានរៀបចំគោលដៅលំហែបៃតងនៅឧទ្យានជាតិគិរីរម្យ និងភ្នំគូលែន ហើយគ្រោងពង្រីកទៅតំបន់ផ្សេងទៀត ដើម្បីគាំទ្រការអភិរក្ស និងជីវភាពសហគមន៍។

  23. អ្នកសង្កេតការណ៍អាស៊ាន៖ ភាគីថៃថាត្រៀមដកកម្លាំងពីអូរស្មាច់ ក្រោយកំណត់ខ្សែព្រំដែនច្បាស់លាស់

    ក្រោយចុះពិនិត្យតំបន់អូរស្មាច់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក Roderick T. Garcia បានលើកឡើងថា ភាគីថៃត្រៀមដកកម្លាំងនៅពេលខ្សែព្រំដែនត្រូវបានកំណត់ច្បាស់លាស់ជាផ្លូវការ។ លោកថា ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅមិនទាន់អាចសន្និដ្ឋានពីព័ត៌មានដែលទទួលបាននៅឡើយទេ។

  24. ខេត្តព្រះសីហនុសម្លឹងឃើញឱកាសថ្មី! ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យបច្ចេកវិទ្យារ៉ូបូតផលិតគ្រឿងបង្គុំរថយន្តទំនើបនៅក្វាងចូវ ដើម្បីស្រូបទាញការវិនិយោគ

    ឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំគណៈប្រតិភូទស្សនកិច្ចរោងចក្រគ្រឿងបង្គុំរថយន្តនៅក្វាងចូវ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិតកម្ម និងពិភាក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ។

  25. កម្ពុជាសម្រេចបណ្ដេញជនជាតិថៃ ៦៥នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយបញ្ចប់នីតិវិធីច្បាប់ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់

    កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានចាត់វិធានការរដ្ឋបាលបណ្ដេញពលរដ្ឋថៃចំនួន ៦៥នាក់ (ស្រី ២៨នាក់) ឱ្យចាកចេញពីទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបុគ្គលទាំងនោះបានទទួលទោសតាមនីតិវិធីច្បាប់រួចរាល់ ពាក់ព័ន្ធនឹងបទល្មើសចូលមកស្នាក់នៅដោយគ្មានការអនុញ្ញាត។ ប្រតិបត្តិការប្រគល់-ទទួលជនជាតិថៃទាំងនេះ ដឹកនាំសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមជាមួយ

  26. កម្ពុជា-អូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសន្តិសុខ និងសន្តិភាពក្នុងតំបន់

    កម្ពុជា និងអូស្ត្រាលី បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ទៀ សីហា ទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីរួមចំណែកដល់សន្តិសុខ និងសន្តិភាពក្នុងតំបន់។

  27. អាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការគម្រប់មួយឆ្នាំ ដំណាក់កាលទី១វិនិយោគប្រមាណ ២,៣ ពាន់លានដុល្លារ

    អាកាសយានដ្ឋានអន្តរជាតិតេជោបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាឱ្យដឹងថា អាកាសយានដ្ឋាននេះទទួលអ្នកដំណើរប្រមាណ ២,៤ លាននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៦។ តាមផែនការដំណាក់កាលទី៣ អាកាសយានដ្ឋានអាចទទួលអ្នកដំណើរបានរហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។

  28. សន្ទស្សន៍ថ្លៃទំនិញនៅភ្នំពេញខែកក្កដាកើន ៥,៥% ធៀបនឹងឆ្នាំមុន

    CPI ភ្នំពេញក្នុងខែកក្កដា ឆ្នាំ ២០២៦ មាន ២១៩,១ ពិន្ទុ កើន ៥,៥% ធៀបនឹងឆ្នាំមុន និងថយ ០,៧% ធៀបនឹងខែមុន។

  29. ក្រសួងពាណិជ្ជកម្ម ពង្រឹងយុទ្ធសាស្ត្រឆមាសទី២ ឆ្នាំ២០២៦ ក្នុងការបើកច្រកពាណិជ្ជកម្មទៅកាន់ទីផ្សារពិភពលោក

    នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅការងារឆមាសទី២ របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ។ កិច្ចប្រជុំផ្តោតលើការធ្វើសមាហរណកម្មក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។

  30. តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ៖ ប្រជាពលរដ្ឋជាង ២ ម៉ឺននាក់នៅតែភៀសខ្លួនដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ

    នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅហ្សឺណែវ បានលើកឡើងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សថា ប្រជាពលរដ្ឋកម្ពុជាជាង ២ ម៉ឺននាក់នៅតែភៀសខ្លួន។ លោកបានអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។

  31. ខេត្តព្រះសីហនុបង្ហាញឱកាសវិនិយោគដល់សហគ្រាសតំបន់ឆ្នេរសមុទ្រធំរបស់ចិននៅក្រុងក្វាងចូវ

    នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទផ្សព្វផ្សាយការវិនិយោគនៅកម្ពុជាឯទីក្រុងក្វាងចូវ។ លោកបានបង្ហាញពីគោលនយោបាយវិនិយោគ តំបន់សេដ្ឋកិច្ចពិសេស ISI និងគម្រោងផ្សេងៗដល់សហគ្រាសក្នុងតំបន់ឆ្នេរសមុទ្រធំក្វាងទុង–ហុងកុង–ម៉ាកាវ។

  32. ឯកឧត្តម ហួត ហាក់៖ យុទ្ធនាការ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» នឹងលើកកម្ពស់សក្តានុពលម្ហូបខ្មែរទៅកាន់ពិភពលោក

  33. ក្រសួងទេសចរណ៍៖ កម្ពុជាជាប់លេខ១នៅអាស៊ីអាគ្នេយ៍ និងលេខ១៧លើពិភពលោកផ្នែកអេកូទេសចរណ៍

    នៅខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍កម្ពុជាបានដកស្រង់ចំណាត់ថ្នាក់អេកូទេសចរណ៍របស់ U.S. News & World Report ដែលដាក់កម្ពុជានៅលេខ១ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧លើពិភពលោក។ សេចក្តីរាយការណ៍ក៏បានលើកឡើងពីធនធានធម្មជាតិរបស់កម្ពុជា ដូចជា ព្រៃឈើ ភ្នំ ទឹកជ្រោះ បឹង និងទន្លេ។

  34. អាជ្ញាធរស្រុកត្បែងមានជ័យតាមដានវត្តមានដំរីព្រៃ ៦ ក្បាល

    គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ មានសេចក្តីរាយការណ៍ថា ដំរីព្រៃ ៦ ក្បាលនៅតែមានវត្តមានក្នុងភូមិពោធិ៍ខឿន ឃុំពោធិ៍ ខេត្តព្រះវិហារ។ អាជ្ញាធរនិងមន្ត្រីជំនាញកំពុងតាមដានដើម្បីការពារសុវត្ថិភាពសត្វនិងប្រជាពលរដ្ឋ។

  35. រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យកុមារជនភៀសសឹកបានវិលត្រឡប់ទៅផ្ទះ និងសាលារៀនដោយសុវត្ថិភាព

    នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានលើកឡើងថា ជំនួយមនុស្សធម៌ជួយសម្រាលបន្ទុកកុមារ ប៉ុន្តែពួកគេនៅតែត្រូវការវិលត្រឡប់ទៅផ្ទះ និងសាលារៀនដោយសុវត្ថិភាព។ លោកថា កុមារ ៦,០៦៦ នាក់នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះបាន។

  36. អន្តរក្រសួងជួបពិភាក្សាគ្នាដើម្បីជំរុញការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ជីផាត

    នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អភិវឌ្ឍន៍ជនបទ និងបរិស្ថាន បានឯកភាពរៀបចំផែនការរួមសម្រាប់សហគមន៍អេកូទេសចរណ៍ជីផាត ដោយផ្តោតលើការអភិរក្សធនធានធម្មជាតិ និងការពង្រឹងតួនាទីសហគមន៍។

  37. កម្ពុជា-អាមេរិក បើកកិច្ចពិភាក្សាពិនិត្យផែនការចុះទស្សនកិច្ចសិក្សាលើការអនុវត្ដក្រម ISPS នៅតាមកំពង់ផែអន្តរជាតិរបស់កម្ពុជា!

    នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ហេង សុធី បានជួបមន្ត្រីទំនាក់ទំនងនៃកងឆ្មាំសមុទ្រសហរដ្ឋអាមេរិកនៅភ្នំពេញ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តក្រម ISPS និងពិភាក្សាអំពីគម្រោងចុះទស្សនកិច្ចសិក្សានៅកំពង់ផែអន្តរជាតិរបស់កម្ពុជា។

  38. លោក ស៊ុន ចាន់ថុល លើកឡើងពីហានិភ័យនៃការវិនិយោគនៅបរទេស និងកិច្ចសហការរយៈពេលវែងនៅក្រុងសៀមិន

    នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានលើកឡើងនៅវេទិកា Gulangyu ស្តីពីការវិនិយោគសកល នៅក្រុងសៀមិន អំពីភាពអាចព្យាករបាន ភាពជាដៃគូ ពិពិធកម្ម និងការតភ្ជាប់ក្នុងការឆ្លើយតបនឹងហានិភ័យនៃការវិនិយោគឆ្លងដែន។

  39. កម្ពុជា និងកូរ៉េខាងជើងបញ្ជាក់ជាថ្មីពីមិត្តភាពប្រពៃណី ក្នុងពិធីអបអរខួបបង្កើតកូរ៉េខាងជើងលើកទី៧៨

    នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានទូតកូរ៉េខាងជើងប្រចាំកម្ពុជាបានរៀបចំពិធីទទួលភ្ញៀវនៅភ្នំពេញ អបអរខួបលើកទី៧៨ នៃការបង្កើតប្រទេសនេះ។ តំណាងនៃប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីពីមិត្តភាពប្រពៃណី និងបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

  40. ក្រសួងទេសចរណ៍ ដាក់ចេញវិធានការក្ដៅ ១១ចំណុច ណែនាំឱ្យប្រតិបត្តិការពង្រឹងសេវាកម្ម និងកុំតម្លើងថ្លៃហួសហេតុ ក្នុងរដូវភ្ជុំបិណ្ឌខាងមុខ

    ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំ ១១ ចំណុច សម្រាប់អាជីវកម្មទេសចរណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ដោយផ្តោតលើការបង្ហាញតម្លៃជាសាធារណៈ ការរក្សាតម្លៃសមរម្យ និងការពង្រឹងគុណភាពសេវាកម្ម។

  41. ក្រុមការងារពិនិត្យគម្រោងថ្មី ១០ នៅខេត្តព្រះសីហនុ មានទុនសរុបជាង ៤២ លានដុល្លារ

    នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចថ្មី ១០ ដែលមានទុនសរុបជាង ៤២ លានដុល្លារ និងរំពឹងបង្កើតការងារក្នុងមូលដ្ឋានប្រមាណ ១ ៣៦១ កន្លែង។

  42. កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកាសដេញថ្លៃសាងសង់ស្ថានីយកុងតឺន័រថ្មី NCT 3

    នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានចេញសេចក្តីអញ្ជើញដេញថ្លៃកញ្ចប់ទី៤ សម្រាប់ការងារសំណង់ស្ថានីយកុងតឺន័រ NCT 3 ក្រោមគម្រោងដែលទទួលបានកម្ចីពី JICA។

  43. យុវជនកម្ពុជា សុខ ទីហ៊ុយ ទទួលបានឱកាសបន្តថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Oxford

    យុវជនកម្ពុជា សុខ ទីហ៊ុយ ដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិដោយនិទ្ទេស B ក្នុងឆ្នាំ២០២១ ទទួលបានឱកាសបន្តថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Oxford បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅទីក្រុងឡុងដ៍។

  44. ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទសន្និបាតបូកសរុបការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

    នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានតំណាងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅរាជធានីភ្នំពេញ។

  45. កម្ពុជាត្រួតពិនិត្យកាស៊ីណូមានអាជ្ញាបណ្ណចំនួន ១៩៥ និងគ្រោងពង្រឹងការពិនិត្យអាជ្ញាបណ្ណ

    អាជ្ញាធរកម្ពុជាបានត្រួតពិនិត្យកាស៊ីណូមានអាជ្ញាបណ្ណចំនួន ១៩៥ ដោយដកហូតអាជ្ញាបណ្ណ ២០ និងព្យួរអាជ្ញាបណ្ណ ២៩។ កាស៊ីណូចំនួន ២៣ ផ្សេងទៀតបានផុតសុពលភាពអាជ្ញាបណ្ណ ឬឈប់ដំណើរការ។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាកំពុងសិក្សាលក្ខណៈវិនិច្ឆ័យស្តីពីសុចរិតភាព និងគុណភាពសម្រាប់ការផ្តល់អាជ្ញាបណ្ណ។

  46. ក្រចេះ នឹងក្លាយជាខេត្តគំរូដែលមានភាពទាក់ទាញជាងគេ នៅក្នុងតំបន់ភូមិភាគឦសាន!

    នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ និងអភិបាលខេត្តក្រចេះ វ៉ា ថន បានប្រកាសដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦–២០៣០ ដែលមានគោលដៅអភិវឌ្ឍខេត្តនេះជាគោលដៅទេសចរណ៍ធម្មជាតិ និងវប្បធម៌គំរូនៅភូមិភាគឦសាន។

  47. បង្កើតផ្ទះថ្មីឱ្យពពួកមច្ឆជាតិ! សំណង់ជម្រកត្រីសិប្បនិម្មិត ត្រូវបានដាក់ពង្រាយក្នុងដែនសមុទ្រជ្រោយស្វាយខេត្តកោះកុង

    នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកោះកុង និងអង្គការអភិរក្សសត្វសមុទ្រ (MCC) បានដាក់សំណង់ជម្រកត្រីសិប្បនិម្មិតក្នុងដែននេសាទសហគមន៍ជ្រោយស្វាយ ស្រុកស្រែអំបិល ដើម្បីជួយស្តារប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រ និងផ្តល់ជម្រកដល់ត្រី។

  48. អន្តោប្រវេសន៍កម្ពុជាថា បានបណ្ដេញជនជាតិចិន ៤៥០ នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ និងបទល្មើសផ្សេងៗ

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាឱ្យដឹងថា ជនជាតិចិនចំនួន ១២១ នាក់ ត្រូវបានបណ្ដេញចេញនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ និង ៣២៩ នាក់ទៀត នៅថ្ងៃទី៦–៧ ខែកញ្ញា តាមជើងហោះហើរពិសេសចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ។

  49. ឯកឧត្តម នេត្រ ភក្រ្តា៖ «បទឈប់បាញ់មានន័យថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី»!

    នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្រ្តា បានលើកឡើងថា បទឈប់បាញ់កម្ពុជា–ថៃ ដែលចូលជាធរមាននៅថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនអាចផ្លាស់ប្តូរព្រំដែនអន្តរជាតិ ឬផ្តល់សិទ្ធិលើដែនដីតាមរយៈកម្លាំងបានទេ។

  50. កម្ពុជា និងចិនជំរុញគម្រោងសាងសង់អគារពេទ្យ ២០០ គ្រែ នៅខេត្តព្រះសីហនុ

    ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ថា កិច្ចព្រមព្រៀងអនុវត្តគម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមជំនួយឥតសំណងរបស់ចិន ត្រូវបានចុះហត្ថលេខា។ គម្រោងគ្រោងសាងសង់អគារកម្ពស់ ៦ ជាន់ មាន ២០០ គ្រែ។