ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

សមាជិកកងការពារស្ម័គ្រចិត្តថៃ ៥ នាក់រងរបួស ក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅប្រទេសថៃ

ទូច សុវណ្ណរិទ្ធី

សមាជិកកងការពារស្ម័គ្រចិត្តថៃ ៥ នាក់បានរងរបួសក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកលើប៉ុស្តិ៍សន្តិសុខមួយកន្លែងក្នុងស្រុកបាណាំងសាតា ខេត្តយាឡា ប្រទេសថៃកាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដែលសង្ស័យថាបញ្ជារឲ្យផ្ទុះដោយក្រុមឧទ្ទាម។


យោងតាមកាសែត Thai PBS បានបញ្ជាក់ថា គោលដៅប៉ុស្តិ៍សន្តិសុខនេះ ធ្លាប់ជាគោលដៅនៃការវាយប្រហារដោយគ្រាប់បែកយ៉ាងហោចណាស់ ៤ ដងរួចមកហើយដោយក្រុមឧទ្ទាម ខណៈដែលបន្ទាប់ពីការវាយប្រហារនេះ វិធានការសន្តិសុខជុំវិញគោលដៅ ត្រូវបានរឹតបន្តឹង ស្របពេលដែលអាជ្ញាធរថៃ កំពុងកំណត់អត្តសញ្ញាណ និងតាមដានរកជនដែលទទួលខុសត្រូវលើការវាយប្រហារនេះ៕អត្ថបទដោយ៖ រិទ្ធី