ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំងចំពោះព្រះមហាក្សត្រកម្ពុជា

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ មានមហាកិត្តិយសបានចូលក្រាបបង្គំគាល់ និងថ្វាយសារតាំងចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីដ៏មានសារៈសំខាន់នេះ គឺជាផ្នែកមួយនៃបែបបទការទូតផ្លូវការ ដែលបង្ហាញពីការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដែលឯកឧត្តមតំណាង។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ មានមហាកិត្តិយសបានចូលក្រាបបង្គំគាល់ និងថ្វាយសារតាំងចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីដ៏មានសារៈសំខាន់នេះ គឺជាផ្នែកមួយនៃបែបបទការទូតផ្លូវការ ដែលបង្ហាញពីការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដែលឯកឧត្តមតំណាង។ឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ គឺជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្មី។ លោកបានចូលក្រាបបង្គំគាល់ថ្វាយសារតាំងជូន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នៅក្នុងព្រះបរមរាជវាំង។
សូមរំលឹកថាឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ មុនពេលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា ឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ ធ្លាប់បានកាន់តួនាទីសំខាន់ៗមួយចំនួននៅក្នុងក្រសួងការបរទេសជប៉ុន រួមមាន៖អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ  នៃក្រសួងការបរទេសជប៉ុននិងជានាយករង នៃនាយកដ្ឋានកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ីនិរតី និងជាប្រធានក្រុមការងារកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ផងដែរ៕
អត្ថបទដោយ៖ សុភ័ក្រ្ត 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…