ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការ-បរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថាតបតាមការអញ្ជើញរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការ- បរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណា- ចក្រកម្ពុជាពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Gordan Grlić Radman នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះ បរមរាជវាំង។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថាតបតាមការអញ្ជើញរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការ- បរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណា- ចក្រកម្ពុជាពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។


ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត Gordan Grlić Radman នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះ បរមរាជវាំង។ ឯកឧត្តមបណ្ឌិត Radman ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមបណ្ឌិត Gordan Grlić Radman ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរវាងកម្ពុជា និងក្រូអាស៊ី ស្វែងរកវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។

ទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត Gordan Grlić Radman នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងក្រូអាស៊ី ជំរុញចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងបញ្ជាក់សាជាថ្មីនូវការ ប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…