នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យដំណើរការដំឡើង «អំពូលទេវតា» (អំពូលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ) ចំនួន ១៨៧ដើម។
អំពូលបំភ្លឺផ្លូវទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរពេលយប់ បង្កើនសុវត្ថិភាពសង្គម និងលើកកម្ពស់សោភណភាពមូលដ្ឋានឱ្យកាន់តែស្រស់បំព្រង៕ដោយ៖ ប៉ៃ សុឃីម













