ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុនទេសចរណ៍ធំៗ២របស់កាហ្សាក់ស្ថាន គ្រោងចាប់ផ្តើមការហោះហើរត្រង់មកកម្ពុជាដោយទៀងទាត់ឡើងវិញ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ និងវិនិយោគិន!

សេចក្តីសង្ខេប

ក្រុមហ៊ុនអាកាសចរណ៍កាហ្សាក់ស្ថាន SCAT Airlines សហការជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel គ្រោងចាប់ផ្តើមការហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ និងទៀងទាត់ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ វិនិយោគិន និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Vladimir Andreevich Sytnik តំណាងក្រុមហ៊ុន និងជាម្ចាស់ភាគហ៊ុនដ៏ធំមួយរូបរបស់ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines នៃសាធារណរដ្ឋកាហ្សាក់ស្ថាន លើកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការហោះហើរត្រង់ពីប្រទេសកាហ្សាក់ស្ថានមកកាន់កម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីអាស្តាណា។

ក្រុមហ៊ុនអាកាសចរណ៍កាហ្សាក់ស្ថាន SCAT Airlines សហការជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel គ្រោងចាប់ផ្តើមការហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ និងទៀងទាត់ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ វិនិយោគិន និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។


នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Vladimir Andreevich Sytnik តំណាងក្រុមហ៊ុន និងជាម្ចាស់ភាគហ៊ុនដ៏ធំមួយរូបរបស់ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines នៃសាធារណរដ្ឋកាហ្សាក់ស្ថាន លើកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការហោះហើរត្រង់ពីប្រទេសកាហ្សាក់ស្ថានមកកាន់កម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីអាស្តាណា។

កិច្ចពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីក្រុមហ៊ុនបានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីចាប់ផ្តើមឡើងវិញនូវជើងហោះហើរត្រង់ និងទៀងទាត់របស់ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines ដែលបានសហការជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel ដើម្បីនាំភ្ញៀវទេសចរកាហ្សាក់ស្ថានមកទស្សនាកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការជំរុញលំហូរភ្ញៀវទេសចរ និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…