កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងប៉ូលិសក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី បានប៉ះទង្គិចគ្នាជាថ្មីម្តងទៀត ជាមួយក្រុមបាតុករដែលបានគប់ដុំថ្ម ដុតធុងសំរាម និងចូលលួចទំនិញ អំឡុងពេលនៃការធ្វើបាតុកម្មប្រឆាំងនឹងគុណភាពសេវាកម្មសាធារណៈមិនល្អ និងការឡើងថ្លៃនៃទំនិញ។
យោងតាមរបាយការណ៍របស់ប៉ូលិសកាលពីថ្ងៃអាទិត្យ បាតុករសរុបចំនួន ២៨ នាក់ ត្រូវបានចាប់ខ្លួនក្រោយការប៉ះទង្គិចកាលពីថ្ងៃសៅរ៍ ខណៈដែលភាពចលាចលស្រដៀងគ្នានេះ ក៏កំពុងកើតឡើងនៅប្រទេសបារាំង និងអាល់បានីផងដែរ។
នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni ដែលកំពុងប្រឈមមុខនឹងការបោះឆ្នោតនៅឆ្នាំក្រោយ បានចេញមុខប្រកាសថ្កោលទោសអំពើហិង្សានេះ ព្រមទាំងបានប្រកាសរៀបចំកិច្ចប្រជុំរដ្ឋាភិបាលជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីរបៀបដោះស្រាយស្ថានភាពដ៏តានតឹងនេះ។អត្ថបទដោយ៖ រិទ្ធី








