ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពង្រឹងសុវត្ថិភាពការងារ! នគរបាលជំនាញបង្ការពន្លត់អគ្គិភ័យ បង្ហាត់បង្ហាញជំនាញសង្គ្រោះបន្ទាន់ ដល់បុគ្គលិកសហគ្រាសក្នុងក្រុងព្រះសីហនុ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងសុវត្ថិភាពការងារ និងកាត់បន្ថយហានិភ័យពីគ្រោះអគ្គិភ័យ កម្លាំងជំនាញនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបើកវគ្គបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញបង្ការ ពន្លត់អគ្គិភ័យ ព្រមទាំងការសង្គ្រោះបន្ទាន់ ជូនដល់បុគ្គលិកនៅសហគ្រាស ឆាយណា ឌ្យូធីហ្វ្រី គ្រុប (ខេមបូឌា) ខូ អិលធីឌី (China Duty Free Group) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ទីតាំងសហគ្រាសនេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងការពង្រឹងវិធានការសុវត្ថិភាពតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថានអាជីវកម្មនានាក្នុងមូលដ្ឋាន។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីកម្មករ-និយោជិត សរុបចំនួន ៤៥នាក់ (ស្រី ១៥នាក់ និងជនបរទេស ២នាក់)។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើការពន្យល់ណែនាំអំពីចំណេះដឹងពីទ្រឹស្តីនៃការកកើតអគ្គិភ័យ និងវិធានការបង្ការជាមុន របៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា វិធីសាស្ត្រសង្គ្រោះបឋមដល់ជនរងគ្រោះ ផែនការជម្លៀសខ្លួនចេញពីទីតាំងគ្រោះថ្នាក់ដោយសុវត្ថិភាពនិងការអនុវត្តហ្វឹកហាត់ជាក់ស្តែងលើទីលាន ដើម្បីបង្កើនភាពស្ទាត់ជំនាញ និងភាពក្លាហានពេលជួបហេតុការណ៍ជាក់ស្តែង៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…