នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អេង រ៉ា ទីប្រឹក្សា និងជានាយកអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត គម្រប់ខួប ១ឆ្នាំ នៃការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ពិធីសាសនានេះប្រារព្ធឡើងដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី និងភាពចម្រុងចម្រើន ជាពិសេសបួងសួងដល់ការហោះហើរ ចុះចត និងការធ្វើដំណើររបស់ភ្ញៀវជាតិ-អន្តរជាតិទាំងអស់ ឱ្យប្រកបដោយសុខសុវត្ថិភាពខ្ពស់ និងរលូនជានិច្ចនិរន្តរ៍៕ដោយ៖ ប៉ៃ សុឃីម














