ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ឡាវ ប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត និងតាំងបង្ហាញម្ហូបអាហារ ផលិតផលទេសចរណ៍ប្រទេសទាំងពីរ ផ្សព្វផ្សាយទៅកាន់ពិភពលោក!

សេចក្តីសង្ខេប

កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ សួនសាក់ វ៉ាន់ វិញ្ញាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញចូលរួមជាអធិបតី ក្នុងដំណើរទស្សនកិច្ចទស្សនាស្តង់ក្នុងព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ នៅខេត្តស្ទឹងត្រែង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ សមាគមទេសចរណ៍ ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជននៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍នេះ មានរួមបញ្ចូលជាមួយពិព័រណ៍ម្ហូបអាហារ និងផលិតផលទេសចរណ៍ខ្មែរ និងឡាវ ការបង្ហាញផលិតផលក្នុងស្រុក និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ជាច្រើន ក្នុងគោលបំណងបង្ហាញពីសក្តានុពលទេសចរណ៍ លើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានការចូលរួមតាំងបង្ហាញស្តង់សរុបចំនួន ៦៥ ស្តង់ រួមមាន៖ ស្តង់ម្ហូបអាហារ និងផលិតផលទេសចរណ៍ខ្មែរ និងឡាវ ដោយមានការចូលរួមពីសមាគមទេសចរណ៍ ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន ដែលបាននាំយកផលិតផល និងសេវាកម្មមកតាំងបង្ហាញ ដើម្បីផ្សព្វផ្សាយពីភាពសម្បូរបែបនៃម្ហូបអាហារ វប្បធម៌ និងផលិតផលទេសចរណ៍នៃប្រទេសទាំងពីរ។
សូមជម្រាបថា ព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់ៗ រួមមាន៖ ការលើកកម្ពស់ការផ្សព្វផ្សាយផលិតផល និងសេវាកម្មទេសចរណ៍ ជំរុញការលក់ផលិតផលក្នុងស្រុក ផ្តល់ឱកាសឱ្យប្រតិបត្តិករទេសចរណ៍បានពង្រីកទីផ្សារ បង្កើតបណ្តាញទំនាក់ទំនងរវាងដៃគូធុរកិច្ច និងវិនិយោគិន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងឡាវ៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…