ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

​ប្រមុខការទូតកម្ពុជាបំភ្លឺទៅកាន់គណៈកម្មាធិការផ្សះផ្សាថា បញ្ហាដីគោក និងបញ្ហាសមុទ្រ មិនអាចយកមកផ្សារភ្ជាប់គ្នាបានជាដាច់ខាត ជាបញ្ហាពីរដាច់ដោយឡែកពីគ្នា

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ជំហររបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការផ្សះផ្សាលើវិវាទព្រំដែនសមុទ្រ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយសង្កត់ធ្ងន់ថា បញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ដែលមានក្របខ័ណ្ឌច្បាប់ និងយន្តការដោះស្រាយផ្សេងគ្នា។ គណៈប្រតិភូកម្ពុជាបានពន្យល់ថា បញ្ហាព្រំដែនទាំងពីរត្រូវបានដោះស្រាយដោយឡែកពីគ្នាអស់រយៈពេល ២៥ ឆ្នាំមកហើយ ដូច្នេះ ការផ្អាកកិច្ចការព្រំដែនគោកមិនគួរត្រូវបានយកមកធ្វើជាហេតុផលដើម្បីរារាំងដំណើរការដោះស្រាយវិវាទព្រំដែនសមុទ្រនោះទេ។

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ជំហររបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការផ្សះផ្សាលើវិវាទព្រំដែនសមុទ្រ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយសង្កត់ធ្ងន់ថា បញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាបញ្ហាពីរដាច់ដោយឡែកពីគ្នា ដែលមានក្របខ័ណ្ឌច្បាប់ និងយន្តការដោះស្រាយផ្សេងគ្នា។
គណៈប្រតិភូកម្ពុជាបានពន្យល់ថា បញ្ហាព្រំដែនទាំងពីរត្រូវបានដោះស្រាយដោយឡែកពីគ្នាអស់រយៈពេល ២៥ ឆ្នាំមកហើយ ដូច្នេះ ការផ្អាកកិច្ចការព្រំដែនគោកមិនគួរត្រូវបានយកមកធ្វើជាហេតុផលដើម្បីរារាំងដំណើរការដោះស្រាយវិវាទព្រំដែនសមុទ្រនោះទេ។

ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ថា ការសម្រេចបញ្ចប់ជាឯកតោភាគីរបស់ភាគីថៃចំពោះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលជាក្របខ័ណ្ឌច្បាប់ទ្វេភាគីសម្រាប់ដោះស្រាយជម្លោះព្រំដែនសមុទ្រ បានធ្វើឱ្យកម្ពុជាស្វែងរកយន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ជាតិ។

ចំពោះការលើកឡើងរបស់ភាគីថៃថា កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនគោកត្រូវបានផ្អាក ឬបញ្ចប់ គណៈប្រតិភូកម្ពុជាបានបញ្ជាក់ជាថ្មីថា បញ្ហាព្រំដែនគោក និងសមុទ្រមានមូលដ្ឋានច្បាប់ និងយន្តការបច្ចេកទេសខុសគ្នា ហើយមិនអាចយកមកភ្ជាប់គ្នាដើម្បីប៉ះពាល់ដល់ដំណើរការដោះស្រាយវិវាទសមុទ្របានឡើយ។

ទោះជាយ៉ាងណា ឯកឧត្ដមបានទទួលស្គាល់ថា ភាពតានតឹងនៅតាមព្រំដែនគោកអាចជះឥទ្ធិពលអវិជ្ជមានដល់ការចរចា និងដំណើរការផ្សះផ្សាលើបញ្ហាព្រំដែនសមុទ្រ។ ដោយហេតុនេះ កម្ពុជាបានស្នើឱ្យគណៈកម្មាធិការផ្សះផ្សាលើកទឹកចិត្តភាគីទាំងពីរឱ្យគោរព និងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយវិវាទព្រំដែនសមុទ្រដោយសន្តិវិធី។អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…