ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្រ្តីជំនាញបង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ក្នុងពេល២ខែ

សេចក្តីសង្ខេប

តាមក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ រយៈពេល២ខែចុងក្រោយនេះ (គិតចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦) មន្ត្រីឧទ្យានុរក្ស បានបង្ក្រាបបទល្មើសធនធានធម្មជាតិខុសច្បាប់ សរុបចំនួន ៥០ករណី នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ខេត្តកំពង់ស្ពឺ ។ បទល្មើសបង្រ្កាបបានទាំងនោះរួមមាន៖ ១-បោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ១៩.៥៧ហិកតា ចំនួន ៣៤ករណី និងបានបញ្ជូនទៅតុលាការបានចំនួន ៥ករណី សរុបផ្ទៃដីទំហំ ២.៨៥ហិកតា។

តាមក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ រយៈពេល២ខែចុងក្រោយនេះ (គិតចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦) មន្ត្រីឧទ្យានុរក្ស បានបង្ក្រាបបទល្មើសធនធានធម្មជាតិខុសច្បាប់ សរុបចំនួន ៥០ករណី នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ខេត្តកំពង់ស្ពឺ ។
បទល្មើសបង្រ្កាបបានទាំងនោះរួមមាន៖
១-បោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ១៩.៥៧ហិកតា ចំនួន ៣៤ករណី និងបានបញ្ជូនទៅតុលាការបានចំនួន ៥ករណី សរុបផ្ទៃដីទំហំ ២.៨៥ហិកតា។
២-កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ដកហូតផ្ទៃដីទំហំប្រមាណ ៣.៥២ហិកតា ចំនួន៥ករណី។
៣-ចាប់ដោយដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់ ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន១ករណី។
៤-កាប់រំលំ បំផ្លាញព្រៃឈើ ដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម និង៤សន្លឹក ចំនួន៤ករណី។
៥-ការរុករាន ទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ចំនួន៤ករណី។
៦- បាញ់ថ្នាំសម្គាល់ព្រំដី ចំនួន២ករណី។


ដោយឡែក សម្រាប់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សប្រចាំការិយាល័យឧទ្យានជាតិគីរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត និងដាំដំណាំ ក្នុងគោលបំណងយកដីព្រៃធ្វើជាកម្មសិទ្ធ (មិនជួបម្ចាស់) អញ្ញាតជន ចំនួន១ករណី នៅចំណុចខាងលើអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គីរីរម្យ»។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស កំពុងបន្តស្រាវជ្រាវរកជនល្មើស ដើម្បីចាត់ការតាមនីតិវិធី នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…