ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថានការណ៍កាន់តែក្តៅ! អង់គ្លេសប្រកាសបញ្ធូនយន្តហោះចម្បាំងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ក្រសួងការពារជាតិចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ចក្រភពអង់គ្លេសនឹងបញ្ជូនយន្តហោះចម្បាំងប្រភេទ Typhoon ដើម្បីជួយការពារទីក្រុងនានារបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗពីការវាយប្រហារតាមអាកាសរបស់ក្រុមហ៊ូទី។ ក្រសួងបានបញ្ជាក់ថា យន្តហោះទាំងនោះ នឹងប្រតិបត្តិការក្នុងតួនាទីការពារតែប៉ុណ្ណោះ និងមិនធ្វើការវាយប្រហារលើក្រុមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនោះឡើយ ខណៈដែលអង់គ្លេសបានអះអាងថា ការវាយប្រហាររបស់ក្រុមនេះកំពុងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងច្រករបៀងពាណិជ្ជកម្ម។

ក្រសួងការពារជាតិចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ចក្រភពអង់គ្លេសនឹងបញ្ជូនយន្តហោះចម្បាំងប្រភេទ Typhoon ដើម្បីជួយការពារទីក្រុងនានារបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗពីការវាយប្រហារតាមអាកាសរបស់ក្រុមហ៊ូទី។


ក្រសួងបានបញ្ជាក់ថា យន្តហោះទាំងនោះ នឹងប្រតិបត្តិការក្នុងតួនាទីការពារតែប៉ុណ្ណោះ និងមិនធ្វើការវាយប្រហារលើក្រុមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនោះឡើយ ខណៈដែលអង់គ្លេសបានអះអាងថា ការវាយប្រហាររបស់ក្រុមនេះកំពុងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងច្រករបៀងពាណិជ្ជកម្ម។

ទន្ទឹមនឹងនេះ អង់គ្លេសក៏នឹងដាក់ពង្រាយយន្តហោះដឹកជញ្ជូនប្រភេទ Atlas A400M និងទីប្រឹក្សាយោធាផងដែរ ដោយពង្រីកជំនួយដែលបានប្រកាសកាលពីខែកញ្ញា ដែលរួមមានទាំងយន្តហោះចាក់ប្រេងលើអាកាសប្រភេទ RAF Voyager ផងដែរ។


ការវាយប្រហាររបស់ក្រុមហ៊ូទីលើទីតាំងប្រេង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលជម្លោះនៅក្នុងប្រទេសយេម៉ែនកាន់តែវិវឌ្ឈន៍ទៅរកភាពតានតឹង៕អត្ថបទដោយ៖ រិទ្ធី


មតិយោបល់

កំពុងផ្ទុកមតិយោបល់…