ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស ដែលត្រូវអនុវត្តចាប់ពីវេលាម៉ោង ១:០០ រសៀល ថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមរូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់រយៈពេលកំណត់។
ប្រេងសាំងធម្មតា (Gasoline 92) តម្លៃ ៥ ០៥០ រៀល/លីត្រ និង ប្រេងម៉ាស៊ូត (Gasoil 10ppm) តម្លៃ ៥ ៥៥០ រៀល/លីត្រ។
សេចក្តីជូនដំណឹងនេះ មានសុពលភាពអនុវត្តចាប់ពីរសៀលថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅគ្រប់ស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈទូទាំងព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ ប៉ៃ សុឃីម







