ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្លាប់ម្នាក់ បាត់ខ្លួនម្នាក់ ក្រោយធ្លាក់ផ្ទុះយន្តហោះចម្បាំងប្រទេសបារាំង!

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

យន្តហោះចម្បាំង Mirage 2000D របស់ប្រទេសបារាំងមួយគ្រឿង បានធ្លាក់ផ្ទុះយ៉ាងសន្ធោសន្ធៅអំឡុងពេលហ្វឹកហាត់នៅក្បែរមូលដ្ឋានទ័ពអាកាសជាយក្រុង Nancy ដែលបណ្តាលឱ្យបុគ្គលិកយោធាម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតបាត់ខ្លួន។ លោកវរសេនីយ៍ឯក David Pappalardo បាននិយាយថា យន្តហោះដែលកំពុងបំពេញបេសកកម្មហ្វឹកហាត់នេះ បានបាត់ការទាក់ទងជាមួយមូលដ្ឋានទ័ពអាកាស មុនពេលនៃការធ្លាក់ផ្ទុះនេះ ស្របពេលដែលមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

យន្តហោះចម្បាំង Mirage 2000D របស់ប្រទេសបារាំងមួយគ្រឿង បានធ្លាក់ផ្ទុះយ៉ាងសន្ធោសន្ធៅអំឡុងពេលហ្វឹកហាត់នៅក្បែរមូលដ្ឋានទ័ពអាកាសជាយក្រុង Nancy ដែលបណ្តាលឱ្យបុគ្គលិកយោធាម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតបាត់ខ្លួន។

លោកវរសេនីយ៍ឯក David Pappalardo បាននិយាយថា យន្តហោះដែលកំពុងបំពេញបេសកកម្មហ្វឹកហាត់នេះ បានបាត់ការទាក់ទងជាមួយមូលដ្ឋានទ័ពអាកាស មុនពេលនៃការធ្លាក់ផ្ទុះនេះ ស្របពេលដែលមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

នៅលើយន្តហោះចម្បាំងនេះ មានបុគ្គលិកយោធា ២ នាក់ ក្នុងនោះមានយោធាវ័យក្មេងកំពុងហ្វឹកហាត់ម្នាក់ និងយោធាមានបទពិសោធន៍ម្នាក់ ខណៈដែលសាកសពដែលរកឃើញនោះ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ៕អត្ថបទដោយ៖ រិទ្ធី



មតិយោបល់

កំពុងផ្ទុកមតិយោបល់…