តាមសេចក្តីរាយការណ៍របស់រ៉យទ័រ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានឱ្យដឹងថា រុស្ស៊ីកំពុងត្រៀម នាវាដឹកប្រេងម៉ាស៊ូត៤០,០០០តោនជើងដំបូងទៅសហរដ្ឋអាមេរិក ហើយឯកសារដឹកជញ្ជូន ជិតរៀបចំរួចរាល់។
របាយការណ៍ថា ការដឹកជញ្ជូនដែលបានគ្រោងនេះ ជាផ្នែកមួយនៃ ការរៀបចំផ្គត់ផ្គង់ប្រេងម៉ាស៊ូតថ្មីដែលមេដឹកនាំប្រទេសទាំងពីរបានប្រកាសនៅពេលនោះ។
យោងតាមផែនការដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស និងត្រូវបានរ៉យទ័ររាយការណ៍ បរិមាណផ្គត់ផ្គង់ដំណាក់កាលដំបូងគឺ ៣០០,០០០តោន ប្រហែល២.២៥លានបារ៉ែល សម្រាប់ទីផ្សារអាមេរិកនិងពិភពលោក។ ការផ្គត់ផ្គង់បន្ថែម ៥០០,០០០តោនត្រូវបានគ្រោងសម្រាប់ខែវិច្ឆិកា ហើយបន្ទាប់មកមានផែនការផ្គត់ផ្គង់១លានតោនទៀត។
នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារអាមេរិក បានចេញអាជ្ញាបណ្ណទូទៅលេខ១៣៥ ដែលអនុញ្ញាតដោយមានលក្ខខណ្ឌ ក្នុងរយៈពេលកំណត់ ចំពោះប្រតិបត្តិការប្រេងម៉ាស៊ូតរុស្ស៊ីមួយចំនួន និងការនាំចូលទៅសហរដ្ឋអាមេរិក។ ការកម្រិតនិងករណីលើកលែងក្នុងអាជ្ញាបណ្ណនៅតែអនុវត្ត។
រ៉យទ័រក៏បានដកស្រង់សម្តីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា រុស្ស៊ីមានសមត្ថភាពផ្គត់ផ្គង់ជីកសិកម្មក្នុងបរិមាណច្រើនទៅសហរដ្ឋអាមេរិកផងដែរ។ អត្ថបទដោយ៖ រិទ្ធី






