ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចតេជោសម្ដែងនូវការអស់សំណើច បន្ទាប់ពីមេក្រុមជ្រុលនិយមចេញមកអះអាងថាសៀវភៅយុទ្ធសាស្ត្រត្រីកោណជាការក្លែងប្រវត្តិសាស្ត្រ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

សម្ដេចតេជោ ហ៊ុន សែននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមថា៖ គួរអស់សំណើច! មុននេះប៉ុន្មានថ្ងៃបញ្ញាវន្តវ័យក្មេង៤នាក់ដែលជាមន្ត្រីនៅព្រឹទ្ធសភាបានធ្វើការផ្សព្វផ្សាយសៀវភៅមួយក្បាលដែលលោកអៀង ពិសីសរសេរអំពីយុទ្ធសាស្ត្រត្រីកោណដែលខ្ញុំបានដាក់ចេញឱ្យអនុវត្តនៅថ្ងៃ២ធ្នូ១៩៩៨នាសម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មីនីតិកាលទី២នៃរដ្ឋសភា។

សម្ដេចតេជោ ហ៊ុន សែននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ 

បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមថា៖ គួរអស់សំណើច!មុននេះប៉ុន្មានថ្ងៃបញ្ញាវន្តវ័យក្មេង៤នាក់ដែលជាមន្ត្រីនៅព្រឹទ្ធសភាបានធ្វើការផ្សព្វផ្សាយសៀវភៅមួយក្បាលដែលលោកអៀង ពិសីសរសេរអំពីយុទ្ធសាស្ត្រត្រីកោណដែលខ្ញុំបានដាក់ចេញឱ្យអនុវត្តនៅថ្ងៃ២ធ្នូ១៩៩៨នាសម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មីនីតិកាលទី២នៃរដ្ឋសភា។

សៀវភៅមានកម្រាស់១.១១១ទំព័រមិនទាំងបានអានផងមេក្រុមជ្រុលនិយមចេញមកអះអាងថាសៀវភៅនេះជាការក្លែងប្រវត្តិសាស្ត្របំភ្លៃប្រវត្តិសាស្ត្រឬកុហកប្រវត្តិសាស្ត្រ។ល។
សូមកោតសរសើរដល់អ្នកដែលមិនទាន់បានមើលហើយហ៊ានអះអាងបែបនេះដែលនេះបង្ហាញថាក្រុមជ្រុលនិយមប្រឆាំងគ្រប់រឿងរាប់ទាំងរឿងដែលខ្លួនមិនទាន់ដឹងផងដែរ។


រឿងពួកជ្រុលនិយមជារឿងមួយហើយតែរឿងកាន់តែចម្លែកនិងអស់សំណើចគឺសារព័ត៌មានរបស់ថៃខ្លះយកមកចុះផ្សាយបន្ត។តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ?អរគុណសារព័ត៌មានថៃមួយចំនួនដែលតែងតែជួយផ្សព្វផ្សាយពីហ៊ុន សែន រាប់ទាំងឆ្កែបានជិះរទេះផងដែរ៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…