ស្ថានការណ៍សុខភាពសាធារណៈសកល កំពុងប្រឈមមុខនឹងជម្ងឺរាតត្បាតជាថ្មីម្តងទៀត បន្ទាប់ពីការផ្ទុះឡើងនៃជម្ងឺអេបូឡា (Ebola) យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកុងហ្គោ នឹងបានឆ្លងរាលដាលទៅកាន់ ៤ ប្រទេសផ្សេងទៀត ដោយក្នុងនោះមាន ២ ប្រទេសកំពុងមានការឆ្លងយ៉ាងសកម្ម។
ការផ្ទុះឡើងនៃជម្ងឺនេះត្រូវបានប្រកាសដំបូងចេញពីតំបន់ភាគខាងកើតប្រទេសកុងហ្គោ កាលពីពាក់កណ្តាលខែឧសភា។ ជម្ងឺនេះ ត្រូវបានបង្កឡើងដោយវីរុសប្រភេទកម្រដែលមានឈ្មោះ ប៊ុនឌីប៊ុកយូ (Bundibugyo) ដែលរហូតមកដល់ពេលនេះ មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលផ្លូវការណាមួយ អាចទប់ស្កាត់ជម្ងឺនេះនៅឡើយទេ។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា នេះគឺជាការឆ្លងរាលដាលនៃជម្ងឺអេបូឡា យ៉ាងឆាប់រហ័ស ខណៈដែលចំនួនអ្នកឆ្លង បានកើនឡើងដល់ប្រមាណ ៩៥០០ នាក់ នៅក្នុងប្រទេសកុងហ្គោ និងប្រមាណ ៤៦០០ នាក់ បានស្លាប់បាត់បង់ជីវិត។
បច្ចុបុ្បន្ន ជម្ងឺនេះបានឆ្លងរាលដាលដល់ប្រទេសនីហ្សេរីយ៉ា ប្រទេសកេនយ៉ា ប្រទេសអ៊ូហ្គង់ដា និងចុងក្រោយនេះ គឺ
ប្រទេសបារាំង ដែលជាប្រទេសតែមួយគត់ដែលនៅក្រៅទ្វីបអាហ្វ្រិក ពោល គឺលើគ្រូពេទ្យម្នាក់ដែលត្រឡប់មកពីបេសកកម្មមនុស្សធម៌ក្នុងប្រទេសកុងហ្គោ៕ដោយ៖ រិទ្ធី







