នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីកំណត់វិធីសាស្ត្រវាស់វែង និងចំណុចដៅសម្រាប់ជំរុញការផ្សារភ្ជាប់សហគ្រាសមានទុនវិនិយោគផ្ទាល់ពីបរទេស ជាមួយនឹងអ្នកផ្គត់ផ្គង់ក្នុងស្រុក។
ការផ្សារភ្ជាប់នេះត្រូវបានវាស់វែងតាមសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ ដែលក្រសួងទទួលបន្ទុកដឹកនាំការអនុវត្ត រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕ដោយ៖ ស្រីពី










