ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាចូលរួមវេទិកាឃុនមីងស្ដីពីកិច្ចសហប្រតិបត្តិការអប់រំក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លើកទី៩ នៅចិន!

សេចក្តីសង្ខេប

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោកជំទាវបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអប់រំក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លើកទី៩ ដែលរៀបចំដោយមន្ទីរអប់រំខេត្តយូនណាន និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឃុនមីង (KUST)។ ក្នុងឱកាសនោះ លោកជំទាវ បូ ច័ន្ទគុលិកា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership – RCEP) បានបើកទ្វារនៃឱកាសសម្រាប់តំបន់ ហើយការអប់រំគឺជាកត្តាដែលត្រៀមលក្ខណៈឱ្យប្រជាជនអាចទាញយកឱកាសនោះ ក្នុងបរិបទនៃការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា។

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ លោកជំទាវបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអប់រំក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ លើកទី៩ ដែលរៀបចំដោយមន្ទីរអប់រំខេត្តយូនណាន និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឃុនមីង (KUST)។

ក្នុងឱកាសនោះ លោកជំទាវ បូ ច័ន្ទគុលិកា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership – RCEP) បានបើកទ្វារនៃឱកាសសម្រាប់តំបន់ ហើយការអប់រំគឺជាកត្តាដែលត្រៀមលក្ខណៈឱ្យប្រជាជនអាចទាញយកឱកាសនោះ ក្នុងបរិបទនៃការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា។

ជាមួយគ្នានោះ លោកជំទាវបណ្ឌិត បានលើកឡើងពីទិសដៅយុទ្ធសាស្ត្រចំនួន៤រួមមាន៖
១. ការពង្រឹងជំនាញសម្រាប់ការងារ
២. ការចែករំលែកទេពកោសល្យផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈសម្ព័ន្ធភាពអប់រំវិស្វកម្មក្នុងតំបន់
៣. ការលើកកម្ពស់ស្មារតីសហគ្រិនភាពយុវជន
៤. ការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

 
បន្ថែមពីនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានលើកឡើងនូវសំណើជាក់ស្តែង ដើម្បីកសាងជំនាញស្តង់ដារ និងសាមគ្គីភាពក្នុងតំបន់ ចំនួន៣រួមមាន៖
១. ការភ្ជាប់គូរវាងសាលារៀន និងសាកលវិទ្យាល័យក្នុងចំណោមប្រទេសជាសមាជិក RCEP
២. ការទទួលស្គាល់គុណវុឌ្ឍិទៅវិញទៅមក ដោយចាប់ផ្តើមពីវិស័យវិស្វកម្ម និងបច្ចេកទេស
៣. ការប្រើប្រាស់កម្មវិធីសហប្រតិបត្តិការរបស់RCEP សម្រាប់ការអប់រំ និងការបណ្តុះបណ្តាល៕ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…