ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កំពូលមហាសេដ្ឋី ៣ រូប ស្ថិតក្នុងចំណោមអ្នកខាតបង់ទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

មហាសេដ្ឋីប្រាក់លានចំនួន ៣ រូប មកពីប្រទេសចិន ឥណ្ឌា និងជប៉ុន បានធ្លាក់ខ្លួនចូលទៅក្នុងចំណោមបុគ្គលទាំង ៥ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលាម្សិលមិញនេះ។ យោងតាមទិន្នន័យជាក់ស្តែង ឬ Real-time data របស់ទស្សនាវដ្តី Forbes លោក Robin Zeng ប្រធានក្រុមហ៊ុន Contemporary Amperex Technology (CATL) ដែលជាក្រុមហ៊ុនផលិតអាគុយ/ថ្មធំជាងគេបង្អស់នៅលើពិភពលោក បានខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើលោក ដោយខាត់បង់អស់រហូតដល់ ៥.៩ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុនដាំក្បាលចុះ ៣.៣% កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យលោក ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ៦១ លើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប ៣៧.៣ ពាន់លានដុល្លារ។

មហាសេដ្ឋីប្រាក់លានចំនួន ៣ រូប មកពីប្រទេសចិន ឥណ្ឌា និងជប៉ុន បានធ្លាក់ខ្លួនចូលទៅក្នុងចំណោមបុគ្គលទាំង ៥ រូប ដែលបានខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលាម្សិលមិញនេះ។


យោងតាមទិន្នន័យជាក់ស្តែង ឬ Real-time data របស់ទស្សនាវដ្តី Forbes លោក Robin Zeng ប្រធានក្រុមហ៊ុន Contemporary Amperex Technology (CATL) ដែលជាក្រុមហ៊ុនផលិតអាគុយ/ថ្មធំជាងគេបង្អស់នៅលើពិភពលោក បានខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើលោក ដោយខាត់បង់អស់រហូតដល់ ៥.៩ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយសារភាគហ៊ុនក្រុមហ៊ុនដាំក្បាលចុះ ៣.៣% កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យលោក ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ៦១ លើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុប ៣៧.៣ ពាន់លានដុល្លារ។

មហាសេដ្ឋីមានបំផុតទី ២ របស់ឥណ្ឌា និងជាប្រធានក្រុមហ៊ុនសម្ព័ន្ធ Adani Group បានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោក ក្នុងការខាតបង់ទ្រព្យសម្បត្តិអស់ ២.៩ ពាន់លានដុល្លារ  ដោយសារភាគហ៊ុនក្រុមហ៊ុនដាំក្បាលចុះ ១.៨% កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក ធ្លាក់ចុះមកត្រឹម ៧៥.៣ ពាន់លានដុល្លារ ដោយធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ២៨ ក្នុងពិភពលោក។
មហាសេដ្ឋីមានបំផុតទី ២ របស់ជប៉ុន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគយក្ស SoftBank Group នៅតែបន្តឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះ ដោយខាតបង់ ២.៨ ពាន់លានដុល្លារ ដោយសារភាគហ៊ុនក្រុមហ៊ុនដាំក្បាលចុះ ៦.៩% កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក ធ្លាក់មកត្រឹម ៥៣.៣ ពាន់លានដុល្លារ ឈរនៅចំណាត់ថ្នាក់លេខ ៣៤ ក្នុងពិភពលោក។

រីឯមហាសេដ្ឋី ២ រូបទៀតដែលជាប់ក្នុងបញ្ជីឈ្មោះអ្នកខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេទាំង ៥ នៅលើពិភពលោកកាលពីថ្ងៃព្រហស្បត្តិនោះ គឺស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ដែលទ្រព្យសម្បត្តិរបស់លោក ធ្លាក់ចុះមកត្រឹម ២៧៤.៧ ពាន់លានដុល្លារ និងសហស្ថាបនិកម្នាក់ទៀត គឺលោក Sergey Brin ដែលទ្រព្យសម្បត្តិរបស់លោក ធ្លាក់មកត្រឹម ២៥២.៨ ពាន់លានដុល្លារ៕អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…