កងកម្លាំងសង្គ្រោះបន្ទាន់បាននិងកំពុងបន្តប្រតិបត្តិការស្វែងរកយ៉ាងសស្រាក់សស្រាំ ដើម្បីជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ ៧ នាក់ ដែលសង្ស័យថាជាប់នៅក្រោមគំនរបាក់បែកនៃអគារកម្ពស់ ១៦ ជាន់ដែលកំពុងស្ថិតក្រោមការសាងសង់ ដែលបានបាក់រលំទាំងស្រុងក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃសុក្រ ទី២៣ ខែតុលាម្សិលមិញនេះ។

យោងតាមអាជ្ញាធរ ក្នុងចំណោមកម្មករសំណង់ទាំង ៦៧ នាក់ដែលកំពុងបំពេញការងារនៅការដ្ឋានសំណង់នោះ មាន ៦៦ នាក់បានរត់គេចខ្លួនដោយសុវត្ថិភាព ខណៈដែលបច្ចុប្បន្ន អាជ្ញាធរកំពុងព្យាយាមស្វែងរកមនុស្សផ្សេងទៀត ដែលសង្ស័យថាអាចជាប់នៅក្រោមគំនរបាក់បែកនៃអគារនេះ។
រដ្ឋធានីណៃរ៉ូប៊ី មានកំណើនសំណង់យ៉ាងគំហុក ដោយមានអគារខ្ពស់ៗរីកដុះដាលដូចផ្សិត ខណៈដែលកន្លងមក ក៏មានករណីបាក់រលំអគារចំនួន ៨៦ លើក កើតឡើងនៅក្នុងទីក្រុងណៃរ៉ូប៊ី ចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ដោយបានសម្លាប់ជីវិតមនុស្សប្រមាណ ២០០ នាក់ យោងតាមការសាងសង់អគារមិនមានស្តង់ដារបច្ចេកទេសគ្រប់គ្រាន់ ឬកាត់បន្ថយការចំណាយលើសម្ភារៈ និងមើលរំលងបទបញ្ញត្តិសំណង់៕
អត្ថបទ៖ រិទ្ធី







