ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចតេជោរំលឹកពីអតីតកាល៖ ត្រូវប្រាប់កូនថាត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

សម្ដេចតេជោហ៊ុន សែន នៅក្នុងបណ្ដាញសង្គមនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៦នេះបានចែករំលែកអំពីការអប់រំកូននិងការតស៊ូប្រឹងប្រែងរបស់កូនៗ រហូតឈានមកដល់ថ្ងៃនេះ។ សម្ដេចរំលឹកថា៖តាមរយៈរូបថតកូនៗកាលពីនៅតូចៗ ឪពុកម្តាយអាចបង្ហាញដល់កូនៗ និងចៅៗនូវមេរៀនជីវិតដ៏មានតម្លៃថា ភាពរីកចម្រើន និងភាពជោគជ័យ មិនអាចកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ។

សម្ដេចតេជោហ៊ុន សែន នៅក្នុងបណ្ដាញសង្គមនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៦នេះបានចែករំលែកអំពីការអប់រំកូននិងការតស៊ូប្រឹងប្រែងរបស់កូនៗ រហូតឈានមកដល់ថ្ងៃនេះ។
សម្ដេចរំលឹកថា៖តាមរយៈរូបថតកូនៗកាលពីនៅតូចៗ ឪពុកម្តាយអាចបង្ហាញដល់កូនៗ និងចៅៗនូវមេរៀនជីវិតដ៏មានតម្លៃថា ភាពរីកចម្រើន និងភាពជោគជ័យ មិនអាចកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ។
សារអប់រំនេះក៏ជាការរំឭកដល់មាតាបិតា ឱ្យចេះអប់រំកូនដោយមិនទម្រើសហួសហេតុ ព្រមទាំងជំរុញឱ្យកូនខិតខំសិក្សា និងចេះពឹងផ្អែកលើសមត្ថភាពខ្លួនឯង។ ដូចពាក្យប្រៀបធៀបថា «ត្រូវលោតចូលក្នុងទឹក ទើបចេះហែលទឹក» ការរៀនសូត្រ និងការប្រឈមមុខនឹងការលំបាក គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍខ្លួន។

ចំពោះកូនៗ ការប្រឹងប្រែងដោយខ្លួនឯង និងការមិនពឹងផ្អែកលើអំណាច ឬទ្រព្យសម្បត្តិរបស់ឪពុកម្តាយ គឺជាគន្លឹះសំខាន់ក្នុងការកសាងអនាគត។ លើសពីនេះ គុណធម៌ សីលធម៌ ការគោរពចាស់ទុំ និងការចេះជួយអ្នកក្រីក្រ គឺជាតម្លៃដែលមិនគួរមើលរំលង។

អ្វីដែលត្រូវចងចាំជានិច្ច គឺដើមកំណើតរបស់ខ្លួន ដោយមិនត្រូវភ្លេចថា ខ្លួនជាកូនកសិករ ចៅកសិករ និងចៅទួតរបស់កសិករ។ នេះជាមោទនភាព និងជាការរំឭកឱ្យចេះស្រឡាញ់ការងារ គោរពអ្នកដទៃ និងប្រកាន់ខ្ជាប់នូវតម្លៃល្អក្នុងសង្គម។
ការពិនិត្យមើលរូបថតកូនៗតាំងពីកុមារភាព អាចជួយឱ្យយល់កាន់តែច្បាស់អំពីរបៀបចិញ្ចឹមបីបាច់ ការអប់រំ និងការតស៊ូប្រឹងប្រែងរបស់កូនៗ រហូតឈានមកដល់ថ្ងៃនេះ។ ទាំងនេះជាមេរៀនជីវិតដែលមានតម្លៃសម្រាប់គ្រួសារ និងជំនាន់ក្រោយ។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…