ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភី និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា ឬទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមរៈ និងជាអគ្គនាយកស្ថានីយទូរទស្សន៍ KPS99 ដែលបានឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សពូកែទាំងអស់។
នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕








