ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អបអរសាទរ ខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ២៩ តុលា ២០០៤-២៩ តុលា ២០២៦

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជារាស្ត្រខ្មែរគ្រប់រូបចូលរួមអបអរសាទរខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គបានឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីក្រុមប្រឹក្សារាជបល្ល័ង្កបានសម្រេចជ្រើសតាំងព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែជាការរំឭកដល់ព្រះរាជពិធីដ៏មហោឡារិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការសម្តែងនូវកតញ្ញូតាធម៌ ការគោរពស្រឡាញ់ និងការដឹងគុណចំពោះអង្គព្រះមហាក្សត្រ ដែលជានិមិត្តរូបនៃឯកភាពជាតិ និងជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជារាស្ត្រខ្មែរគ្រប់រូបចូលរួមអបអរសាទរខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គបានឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីក្រុមប្រឹក្សារាជបល្ល័ង្កបានសម្រេចជ្រើសតាំងព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែជាការរំឭកដល់ព្រះរាជពិធីដ៏មហោឡារិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការសម្តែងនូវកតញ្ញូតាធម៌ ការគោរពស្រឡាញ់ និងការដឹងគុណចំពោះអង្គព្រះមហាក្សត្រ ដែលជានិមិត្តរូបនៃឯកភាពជាតិ និងជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ក្នុងឱកាសដ៏មហាសិរីមង្គលនេះ យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមសម្តែងនូវក្តីសោមនស្សរីករាយ និងសូមក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ។

សូមព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូប និងសូមព្រះរាជកិច្ចគ្រប់ប្រការរបស់ព្រះអង្គទទួលបានជោគជ័យ ដើម្បីបុព្វហេតុនៃសុខសន្តិភាព សាមគ្គីភាព និងវិបុលភាពរបស់ប្រជាជាតិខ្មែរ។
ជាមួយគ្នានេះ ប្រជានុរាស្រ្តខ្មែរទូទាំងនគរសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាព្រះអង្គឱ្យមានព្រះរាជសុខភាពល្អបរិបូរណ៍ និងទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងព្រះរាជកិច្ចគ្រប់ប្រការប្រកបដោយព្រះវិបុលសុខ៕ ដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…