នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលកសិ-ស្បៀងអាហារតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានឡើងថ្លែងសុន្ទរកថាគន្លឹះដោយបានរំលេចពីសក្តានុពលកសិផលយុទ្ធសាស្ត្ររបស់កម្ពុជា ព្រមទាំងឱកាសនៃការវិនិយោគខ្ពស់លើខ្សែច្រវាក់ផលិតកម្ម សំដៅផ្តល់តម្លៃបន្ថែមនិងជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ៕ ដោយ៖ ស្រីពី









