ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សោកនាដកម្មនៅអេស្ប៉ាញ! មនុស្សយ៉ាងហោចណាស់ ៦៨ នាក់បាត់បង់ជីវិត ក្នុងឧបទ្វវហេតុរថភ្លើងបុកគ្នា

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

មនុស្សយ៉ាងហោចណាស់ ៦៨ នាក់បានបាត់បង់ជីវិត និងជាង ៨០ នាក់ទៀតរងរបួស នៅពេលដែលរថភ្លើងល្បឿនលឿនរបស់ប្រទេសអេស្ប៉ាញបានបុកគ្នាពេញមួយទំហឹងជាមួយរថភ្លើងមួយទៀតដែលកំពុងឈប់ស្ងៀម កាលពីថ្ងៃពុធម្សិលមិញនេះ ដែលនេះ ជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវដែកដ៏រន្ធត់បំផុតលើកទីពីរហើយក្នុងឆ្នាំនេះនៅក្នុងប្រទេសអេស្ប៉ាញ ហើយក៏ជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតនៅអឺរ៉ុបគិតចាប់តាំងពីឆ្នាំ ២០១៣ មក។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលតំបន់ បានឱ្យដឹងថា មានមនុស្ស ១៤៧ នាក់នៅលើរថភ្លើង Iryo និង ៣៩៧ នាក់នៅលើរថភ្លើង Renfe នៅពេលដែលការបុកគ្នាកើតឡើង នៅលើខ្សែផ្លូវដែករថភ្លើងល្បឿនលឿនតភ្ជាប់រវាងទីក្រុងម៉ាឌ្រីដ និងតំបន់អាន់ដាលូសៀ ដោយរថភ្លើង Renfe បានបន្តដំណើរទៅមុខក្នុងល្បឿនដ៏លឿន ដោយមិនខ្វល់ពីសញ្ញាព្រមានភ្លើងក្រហម នឹងបុកខាងក្រោយរថភ្លើង Iryo ដែលឈប់ស្ងៀម ពេញមួយទំហឹង។

មនុស្សយ៉ាងហោចណាស់ ៦៨ នាក់បានបាត់បង់ជីវិត និងជាង ៨០ នាក់ទៀតរងរបួស នៅពេលដែលរថភ្លើងល្បឿនលឿនរបស់ប្រទេសអេស្ប៉ាញបានបុកគ្នាពេញមួយទំហឹងជាមួយរថភ្លើងមួយទៀតដែលកំពុងឈប់ស្ងៀម កាលពីថ្ងៃពុធម្សិលមិញនេះ ដែលនេះ ជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវដែកដ៏រន្ធត់បំផុតលើកទីពីរហើយក្នុងឆ្នាំនេះនៅក្នុងប្រទេសអេស្ប៉ាញ ហើយក៏ជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតនៅអឺរ៉ុបគិតចាប់តាំងពីឆ្នាំ ២០១៣ មក។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលតំបន់ បានឱ្យដឹងថា មានមនុស្ស ១៤៧ នាក់នៅលើរថភ្លើង
Iryo និង ៣៩៧ នាក់នៅលើរថភ្លើង Renfe នៅពេលដែលការបុកគ្នាកើតឡើង នៅលើខ្សែផ្លូវដែករថភ្លើងល្បឿនលឿនតភ្ជាប់រវាងទីក្រុងម៉ាឌ្រីដ និងតំបន់អាន់ដាលូសៀ ដោយរថភ្លើង Renfe បានបន្តដំណើរទៅមុខក្នុងល្បឿនដ៏លឿន ដោយមិនខ្វល់ពីសញ្ញាព្រមានភ្លើងក្រហម នឹងបុកខាងក្រោយរថភ្លើង Iryo ដែលឈប់ស្ងៀម ពេញមួយទំហឹង។
លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានថ្លែងថា ប្រជាជនអេស្ប៉ាញទាំងមូល កំពុងស្ថិតក្នុងភាពសោកសង្រេងយ៉ាងខ្លាំងបំផុត បន្ទាប់ពីហេតុការណ៍ដ៏ក្រៀមក្រំនេះ។

គួរបញ្ជាក់ផងដែរថា ទោះបីជាប្រទេសអេស្ប៉ាញបានចំណាយថវិកាជាមធ្យមប្រមាណ ១.៥ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំលើបណ្តាញផ្លូវដែកល្បឿនលឿនរបស់ខ្លួនចន្លោះឆ្នាំ ២០១៨ និង ២០២២ ដែលច្រើនជាងប្រទេសអឺរ៉ុបផ្សេងទៀតក៏ដោយ ប៉ុន្តែថវិកាភាគច្រើននោះ ត្រូវបានចំណាយទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ហើយមានតែថវិកាប្រមាណ ១៦% ប៉ុណ្ណោះដែលត្រូវបានបែងចែកសម្រាប់ការថែទាំ ការជួសជុល និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្លូវដែក៕អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…