ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អន្ទាក់ឆបោកតាមអនឡាញ! ស្រ្តីជនជាតិចិន ចាញ់បោកសេ្នហាតាមអនឡាយ រហូតត្រូវចាប់ជម្រិតនៅប្រទេសថៃ

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ស្រ្តីជនជាតិចិនម្នាក់ បានសម្រេចចិត្តលោតចេញពីរថយន្តដែលកំពុងបើកយ៉ាងលឿននៅលើដងផ្លូវក្នុងខេត្តឡាំពូន ប្រទេសថៃ ដើម្បីរត់គេចខ្លួនពីអន្ទាក់នៃការចាប់ជម្រិត បន្ទាប់ពីរូបនាងបានទម្លាយថា កម្មវិធីណាត់ជួបតាមអនឡាញ បានបោកប្រាស់បន្លំភ្នែកនាង ឲ្យចាញ់បោកធ្វើដំណើរមកកាន់ប្រទេសថៃ។ យោងតាមការរៀបរាប់របស់ស្រ្តីជនជាតិចិនរូបនេះ បុរសជនជាតិចិនម្នាក់ដែលនាងស្គាល់តាមបណ្តាញសង្គម បានបបួលនាងមកលេងប្រទេសថៃ ដោយសន្យាថានឹងចាត់ចែងរថយន្តទៅទទួលស្វាគមន៍នាងពីព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ជាកន្លែងដែលក្រុមបុរសជនជាតិថៃមួយក្រុម រង់ចាំទទួលនាង។

ស្រ្តីជនជាតិចិនម្នាក់ បានសម្រេចចិត្តលោតចេញពីរថយន្តដែលកំពុងបើកយ៉ាងលឿននៅលើដងផ្លូវក្នុងខេត្តឡាំពូន ប្រទេសថៃ ដើម្បីរត់គេចខ្លួនពីអន្ទាក់នៃការចាប់ជម្រិត បន្ទាប់ពីរូបនាងបានទម្លាយថា កម្មវិធីណាត់ជួបតាមអនឡាញ បានបោកប្រាស់បន្លំភ្នែកនាង ឲ្យចាញ់បោកធ្វើដំណើរមកកាន់ប្រទេសថៃ។
យោងតាមការរៀបរាប់របស់ស្រ្តីជនជាតិចិនរូបនេះ បុរសជនជាតិចិនម្នាក់ដែលនាងស្គាល់តាមបណ្តាញសង្គម បានបបួលនាងមកលេងប្រទេសថៃ ដោយសន្យាថានឹងចាត់ចែងរថយន្តទៅទទួលស្វាគមន៍នាងពីព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ជាកន្លែងដែលក្រុមបុរសជនជាតិថៃមួយក្រុម រង់ចាំទទួលនាង។

ប៉ុន្តែគ្រាន់តែឡើងជិះរថយន្តមិនទាន់បាន ១០ នាទីផង ទូរស័ព្ទ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាង ត្រូវបានទាញយក និងរឹបអូស ទាំងអស់ ហើយបន្ទាប់មក រថយន្តនោះ បានបើកចាកចេញពីទីក្រុងបាងកក បោះពួយយ៉ាងលឿនតម្រង់ទៅទិសខាងជើង ឆ្ពោះទៅកាន់តំបន់ព្រំដែន ថៃ-មីយ៉ាន់ម៉ា។
នៅពេលរថយន្តធ្វើដំណើរមកដល់ខេត្តឡាំពូន ស្រ្តីរងគ្រោះបានសម្រេចបើកទ្វាររថយន្ត លោតចេញ ហើយត្រូវបានប្រជាពលរដ្ឋក្នុងស្រុកជួយសង្គ្រោះ និងរំដោះខ្លួនដោយជោគជ័យ ហើយអាជ្ញាធរពាក់ពន្ធ័ បានចាប់ខ្លួនជនសង្ស័យទាំង ៤ នាក់ដែលពាក់ព័ន្ធក្នុងករណីនោះ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ស្ថានទូតចិនប្រចាំទីក្រុងបាងកក បានចេញសេចក្តីព្រមានអំពីសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងពលរដ្ឋចិនជាច្រើននាក់ដែលបានបាត់ខ្លួន បន្ទាប់ពីធ្វើដំណើរមកដល់ទឹកដីថៃ ដោយត្រូវបានគេឃុំឃាំង និងបញ្ជូនទៅកាន់ព្រំដែនថៃ ភូមា៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…