រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថៃ៖ ចំនួនអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅដែលចុះបញ្ជីបិទ កើន៤២% ក្នុង៩ខែដំបូងឆ្នាំ២០២៦

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ក្នុង៩ខែដំបូងឆ្នាំ២០២៦ ថៃមានអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅ១៤៨ចុះបញ្ជីបិទ កើន៤២% ខណៈចំនួនអាជីវកម្មថ្មីក្នុងវិស័យនេះដែលចុះបញ្ជីបានថយចុះ៣១,២%។

ការបិទអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅក្នុងប្រទេសថៃ បានកើនឡើង ៤២% នៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ នេះ ខណៈដែលតម្រូវការទេសចរបានធ្លាក់ចុះយ៉ាងគំហុក។
អាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅសរុបចំនួន ១៤៨ បានចុះបញ្ជីបិទទ្វារអំឡុងខែមករា ដល់ខែកញ្ញា។ ចំពេលជាមួយគ្នានេះ ការចុះបញ្ជីអាជីវកម្មថ្មីបានធ្លាក់ចុះ ៣១.២% មកត្រឹម ៧៧៩ ប៉ុណ្ណោះ។
តួលេខទាំងនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដ៏ធំធេងសម្រាប់ឧស្សាហកម្មសណ្ឋាគាររបស់ថៃ ដោយចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណងមកស្នាក់នៅក្នុងប្រទេសនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង។
 

ប្រទេសថៃមានអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅប្រមាណ ១៥,០០០ កន្លែង ដោយក្នុងនោះ ៩៨% ជាអាជីវកម្មខ្នាតតូច និងមធ្យម ដែលផ្តល់ការងារដល់ប្រជាជនជាង ៤៣០,០០០ នាក់។
ប្រធានសមាគមអាជីវកម្មទេសចរណ៍ខេត្តឈៀងម៉ៃ បាននិយាយថា សណ្ឋាគារមួយចំនួនបានបិទទ្វារជាអចិន្ត្រៃយ៍ ខណៈសណ្ឋាគារផ្សេងទៀត កំពុងប្រកាសបិទទ្វារជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយចំណាយ៕អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…