រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្ទុះចលាចលនៅក្នុងសភាប្រទេសអាល់បានី! តំណាងរាស្ត្របក្សប្រឆាំងដុតផ្សែង ទាមទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

តំណាងរាស្ត្របក្សប្រឆាំងអាល់បានីបានដុតផ្សែងរំខានកិច្ចប្រជុំសភា និងទាមទារឱ្យនាយករដ្ឋមន្ត្រី Edi Rama ចុះចេញពីតំណែង ខណៈការតវ៉ាពាក់ព័ន្ធគម្រោងអភិវឌ្ឍឆ្នេរ និងការប្រឆាំងអំពើពុករលួយ។

សភាជាតិអាល់បានីបានប្រែក្លាយជាសមរភូមិពាក្យសម្តី និងការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុក កាលពីថ្ងៃព្រហស្បតិ៍ ២៩ ខែតុលាម្សិលមិញនេះ បន្ទាប់ពីក្រុមតំណាងរាស្ត្របក្សប្រឆាំងបានដុតផ្សែងពណ៌ បង្កភាពចលាចលដល់អង្គប្រជុំ ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Edi Rama ចុះចេញពីតំណែង។
ក្រុមតំណាងរាស្ត្របក្សប្រឆាំង បានប្រមូលផ្តុំគ្នា ទះតុ គប់ដបទឹក និងដុតផ្សែងពណ៌ ដោយពួកគេបានកាន់រូបថតបាតុករដែលរងរបួសដោយសារការបង្ក្រាបរបស់កងកម្លាំងប៉ូលីស ព្រមទាំងបដាគាំទ្រចលនានិស្សិត ដោយស្រែកទាមទារឱ្យលោក Rama ចុះចេញពីតំណែងភ្លាមៗ។
 
ដើមហេតុនៃភាពវឹកវរនេះ បានផ្ទុះឡើងតាំងពីខែឧសភាកន្លងទៅ ជុំវិញគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរដ៏ស្រស់ស្អាតមួយ ដែលមានទំនាក់ទំនងជាមួយគ្រួសារលោកប្រធានាធិបតីអាមេរិក Donald Trump ខណៈដែលការតវ៉ាដែលដឹកនាំដោយក្រុមនិស្សិត ផ្តើមចេញពីគម្រោងដីធ្លីនេះ បានរីករាលដាលទៅជាចលនាប្រឆាំងអំពើពុករលួយដ៏ធំ និងការទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធអប់រំ។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមបាតុករ និងកងកម្លាំងប៉ូលីស ដែលបណ្តាលឱ្យមនុស្សជាង ៣៥០ នាក់រងរបួស ខណៈដែលលោកនាយករដ្ឋមន្ត្រី Rama បានចោទប្រកាន់ "កម្លាំងខាងក្រៅ" ដូចជា ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយការផ្សាយព័ត៌មានបំពុលនេះ ព្រមទាំងដាក់ចេញការពិន័យជាប្រាក់រហូតដល់ប្រមាណ ៥៥០០ អឺរ៉ូ សម្រាប់អ្នកចូលរួមការធ្វើបាតុកម្មនេះ៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…