ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កូរ៉េខាងជើងប្រកាសថា ទណ្ឌកម្ម មិនអាចរាំងខ្ទប់ឋានៈជា «រដ្ឋអាវុធនុយក្លេអ៊ែរ» របស់ខ្លួនបានឡើយ

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃទី ៣១ ខែតុលានេះថា ប្រទេសកូរ៉េខាងជើង បានប្រកាសថ្កោលទោសយ៉ាងខ្លាំងលើសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេស ដែលដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដោយចាត់ទុកសកម្មភាពនេះ ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ខ្លួន។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយក្នុងសប្តាហ៍នេះដោយក្រុមប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង បានអំពាវនាវឲ្យបណ្តារដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់ អនុវត្តឱ្យបានពេញលេញនូវសេចក្តីសម្រេច ស្តីពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់ពលករកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសនេះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃទី ៣១ ខែតុលានេះថា ប្រទេសកូរ៉េខាងជើង បានប្រកាសថ្កោលទោសយ៉ាងខ្លាំងលើសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេស ដែលដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដោយចាត់ទុកសកម្មភាពនេះ ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ខ្លួន។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយក្នុងសប្តាហ៍នេះដោយក្រុមប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង បានអំពាវនាវឲ្យបណ្តារដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់ អនុវត្តឱ្យបានពេញលេញនូវសេចក្តីសម្រេច ស្តីពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់ពលករកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសនេះ។

 

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងមួយរូបថា វិធានការទណ្ឌកម្ម និងការដាក់សម្ពាធ អាចមានប្រសិទ្ធភាពចំពោះតែប្រទេសទន់ខ្សោយប៉ុណ្ណោះ ប៉ុន្តែវាមិនអាចបំបាក់ស្មារតីកូរ៉េខាងជើងបានជាដាច់ខាត ហើយល្បិចកលច្រំដែលៗនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច មិនអាចកែប្រែ ឬប៉ះពាល់ដល់ឋានៈរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្នុងនាមជា រដ្ឋអាវុធនុយក្លេអ៊ែរ នោះឡើយ៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…