រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

កម្ពុជាសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៩:២០នាទី នៅតំបន់បង្គោលព្រំដែនលេខ២ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ការចុះបេសកកម្មនេះមានគោលបំណងឱ្យអ្នកសង្កេតការណ៍អាស៊ានទទួលបានព័ត៌មាន និងការយល់ដឹងជាក់ស្តែងអំពីស្ថានភាពនៅតំបន់ព្រំដែន តាមរយៈការពិនិត្យផ្ទាល់ និងការផ្ទៀងផ្ទាត់ជាក់ស្តែង មុនធ្វើការរាយការណ៍តាមតួនាទីរបស់ខ្លួន។

តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី តាមរយៈការចរចា កិច្ចពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ជាមួយគ្នានេះ កម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងគោរពគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។

ជំហររបស់កម្ពុជាក៏ផ្អែកលើការគោរពអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមា កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំង MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ រួមទាំងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ កម្ពុជាបញ្ជាក់ថា ការប្រកាន់ខ្ជាប់នូវឯកសារ និងកិច្ចព្រមព្រៀងទាំងនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាព និងការកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕ដោយ៖ សុភ័ក្រ្