រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ប្រធានាធិបតីកូរ៉េខាងត្បូង ផ្ញើលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរទិវាបង្កើតជាតិ

សេចក្តីសង្ខេប

លោក Lee Jae-myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានផ្ញើលិខិតថ្លែងអំណរគុណជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៤៣៥៨ នៃទិវាបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ។ ក្នុងលិខិតនោះ ប្រធានាធិបតីបានបង្ហាញនូវការកោតសរសើរ និងអំណរគុណចំពោះសារជូនពរដ៏សប្បុរសរបស់សម្តេច ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ។

លោក Lee Jae-myung បានលើកឡើងពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលបានពង្រឹងជាបន្តបន្ទាប់ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧។ លោកបានសម្តែងការរីករាយចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការត្រៀមរៀបចំអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៧។
ជាមួយគ្នានេះ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញក្តីសង្ឃឹមថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងកាន់តែរឹងមាំ និងមានការពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យនានា។ លោកក៏បានជូនពរឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវអនាគតដ៏រុងរឿង សុខសន្តិភាព និងវិបុលភាពយូរអង្វែងផងដែរ៕ដោយ៖ ឆី