រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ព្រះមហាក្សត្រកម្ពុជាប្រោសព្រះរាជទានសារតាំងជូនឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាថ្មីប្រចាំកម្ពុជា

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រោសព្រះរាជទានព្រះរាជវត្តមានជូនឯកឧត្តម Ibok-Ete Ekwe Ibas ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា (Federal Republic of Nigeria) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ ដើម្បីថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ឯកឧត្តម Ibok-Ete Ekwe Ibas គឺជាអតីតឧត្តមនាវីឯកនៃកងទ័ពជើងទឹកនីហ្សេរីយ៉ា ដែលកើតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦០ ក្នុងរដ្ឋ Cross River ប្រទេសនីហ្សេរីយ៉ា។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រោសព្រះរាជទានព្រះរាជវត្តមានជូនឯកឧត្តម Ibok-Ete Ekwe Ibas ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា (Federal Republic of Nigeria) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ ដើម្បីថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

ឯកឧត្តម Ibok-Ete Ekwe Ibas គឺជាអតីតឧត្តមនាវីឯកនៃកងទ័ពជើងទឹកនីហ្សេរីយ៉ា ដែលកើតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦០ ក្នុងរដ្ឋ Cross River ប្រទេសនីហ្សេរីយ៉ា។ ឯកឧត្តមបានចូលសិក្សានៅសាលាបណ្ឌិតសភាការពារជាតិនីហ្សេរីយ៉ា ក្នុងឆ្នាំ១៩៧៩ និងទទួលបានការតែងតាំងជាមន្ត្រីយោធាក្នុងឆ្នាំ១៩៨៣។ ក្នុងអាជីពយោធាជាងបួនទសវត្សរ៍ ឯកឧត្តមបានកាន់មុខតំណែងសំខាន់ៗជាច្រើន មុនពេលត្រូវបានតែងតាំងជាប្រធានសេនាធិការកងទ័ពជើងទឹកនីហ្សេរីយ៉ា ទី២២ នៅឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២១។

ក្រោយចូលនិវត្តន៍ពីវិស័យយោធា ឯកឧត្តម Ibok-Ete Ekwe Ibas ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតជាន់ខ្ពស់នីហ្សេរីយ៉ាប្រចាំប្រទេសហ្គាណា ដោយបានបំពេញការងារការទូតក្នុងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ ឯកឧត្តមក៏មានសញ្ញាបត្រអនុបណ្ឌិតផ្នែកការពារជាតិ និងការសិក្សាយុទ្ធសាស្ត្រ ពីសាកលវិទ្យាល័យ Quaid-i-Azam ប្រទេសប៉ាគីស្ថាន ព្រមទាំងមានបទពិសោធន៍បណ្តុះបណ្តាលយោធាទាំងក្នុងប្រទេស និងក្រៅប្រទេស។ ការទទួលសារតាំងនាពេលនេះ គឺជាជំហានផ្លូវការក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។ ដោយ៖ សុភ័ក្រ្ត