រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ការចុះប្រមូលព័ត៌មាន និងទិន្នន័យដើម្បីចុះបញ្ជីដីរដ្ឋជូនសហគមន៍នេសាទបឹងរាំង ចុងអូរ បន្ទាយប្រិយ៍ និងជំពូខ្មៅ ស្រុកព្រៃនប់

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ ក្រុមការងារចុះបញ្ជីដីសហគមន៍ ដឹកនាំដោយលោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រួមជាមួយលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់ការចុះបញ្ជីដីរដ្ឋ នៅទីតាំងសហគមន៍នេសាទចំនួន ៤ រួមមាន៖ សហគមន៍នេសាទបឹងរាំង ចុងអូរ បន្ទាយប្រិយ៍ និងសហគមន៍នេសាទជំពូខ្មៅ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដំណើរការចុះប្រមូលទិន្នន័យនេះ ក៏មានការចូលរួមសហការយ៉ាងសកម្មពីអាជ្ញាធរដែនដី មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងគណៈកម្មការសហគមន៍នេសាទផងដែរ ដើម្បីធានាបាននូវភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ នៃទិន្នន័យដីរដ្ឋសម្រាប់ផលប្រយោជន៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពរបស់សហគមន៍៕

ខេត្តព្រះសីហនុ៖ ក្រុមការងារចុះបញ្ជីដីសហគមន៍ ដឹកនាំដោយលោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រួមជាមួយលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦  បានចុះប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់ការចុះបញ្ជីដីរដ្ឋ នៅទីតាំងសហគមន៍នេសាទចំនួន ៤ រួមមាន៖ សហគមន៍នេសាទបឹងរាំង ចុងអូរ បន្ទាយប្រិយ៍ និងសហគមន៍នេសាទជំពូខ្មៅ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដំណើរការចុះប្រមូលទិន្នន័យនេះ ក៏មានការចូលរួមសហការយ៉ាងសកម្មពីអាជ្ញាធរដែនដី មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងគណៈកម្មការសហគមន៍នេសាទផងដែរ ដើម្បីធានាបាននូវភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ នៃទិន្នន័យដីរដ្ឋសម្រាប់ផលប្រយោជន៍ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពរបស់សហគមន៍៕ ដោយ៖ ប៉ៃ សុឃីម