រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាត្រៀមទទួលកីឡាករល្បីៗលើពិភពលោកជិត ១០០ នាក់ មកចូលរួមប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៣ វិច្ឆិកា ដល់ ៦ ធ្នូ!

ស្តាប់ព័ត៌មាន1:07

សេចក្តីសង្ខេប

កីឡាករវាយកូនហ្គោលអន្តរជាតិជាច្រើននាក់ នឹងធ្វើដំណើរមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាវាយកូនហ្គោល «វឌ្ឍនៈ» លើកទី២ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ។

ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអន្តរជាតិនៅកម្ពុជាលើកនេះ មានការប្រកួតដណ្តើមជើងឯកចំនួន ២ គឺ Vattanac Legends Championship ដែលការប្រកួតដណ្តើមជើងឯកនឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានប្រាក់រង្វាន់សរុប ៦៥០,០០០ ដុល្លារ និង Vattanac Tour Championship ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ដែលមានប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារ។
ការប្រកួតទាំងពីរនឹងធ្វើឡើងនៅទីលានវាយកូនហ្គោល «វឌ្ឍនៈ ហ្គោល រីហ្សត»។ សម្រាប់ព្រឹត្តិការណ៍ទាំងពីរនេះ មានកីឡាករអាជីពល្បីៗមកពីជុំវិញពិភពលោកប្រមាណជិត ១០០ នាក់ ដែលគ្រោងនឹងមកដល់កម្ពុជានៅថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៦៕ ដោយ៖ ស្រីពី