រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ចុះប្រចាំការតាមគោលដៅសំខាន់ៗ សម្រួលការធ្វើដំណើរជូនពលរដ្ឋ និងភ្ញៀវទេសចរ

ស្តាប់ព័ត៌មាន1:15

សេចក្តីសង្ខេប

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បានចុះឈរជើងប្រចាំការយ៉ាងសកម្មនៅតាមបណ្តាគោលដៅសំខាន់ៗក្នុងក្រុង ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនាថ្ងៃចុងសប្តាហ៍។ យោងតាម ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ ប្រតិបត្តិការនេះត្រូវបានអនុវត្តឡើងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់តាំងកម្លាំងជំនាញឱ្យចុះប្រចាំការតាមគោលដៅ P1, P4, P5, P6 ជាពិសេសនៅតាមភ្លើងស្តុបបណ្តោយវិថីឯករាជ្យ (ផ្លូវ១០០) និងតំបន់ឆ្នេរអូរឈើទាល។

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បានចុះឈរជើងប្រចាំការយ៉ាងសកម្មនៅតាមបណ្តាគោលដៅសំខាន់ៗក្នុងក្រុង ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនាថ្ងៃចុងសប្តាហ៍។យោងតាម ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ

ប្រតិបត្តិការនេះត្រូវបានអនុវត្តឡើងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់តាំងកម្លាំងជំនាញឱ្យចុះប្រចាំការតាមគោលដៅ P1, P4, P5, P6 ជាពិសេសនៅតាមភ្លើងស្តុបបណ្តោយវិថីឯករាជ្យ (ផ្លូវ១០០) និងតំបន់ឆ្នេរអូរឈើទាល។
វត្តមានរបស់កម្លាំងនគរបាលចរាចរណ៍នៅតាមចំណុចប្រសព្វ និងតំបន់កម្សាន្តសំខាន់ៗទាំងនេះ បានជួយឱ្យលំហូរចរាចរណ៍ក្នុងខេត្តព្រះសីហនុមានភាពរលូន កាត់បន្ថយការកកស្ទះ និងផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកធ្វើដំណើរក្នុងខេត្តមាត់សមុទ្រមួយនេះ៕ ដោយ៖ ស្រីពី