លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងថ្ងៃអុំទូកទី១ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្ត នៅតំបន់ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ ប្រមាណចំនួន១៥៩,០០០នាក់ ក្នុងនោះជនបរទេសមានចំនួន ៤,០០០នាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ។


សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការផ្លូវថ្មើរជើងចតុមុខ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅយប់ថ្ងៃទី២៤ នឹងមានបាញ់កាំជ្រួចជូនទស្សនាផងដែរ ៕ ដោយ៖ ស្រីពី















