រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងនគរបាលខេត្តព្រះសីហនុ ត្រៀមប្រចាំការ ២៤ម៉ោង ដើម្បីបង្ការ និងអន្តរាគមន៍សង្គ្រោះគ្រោះអគ្គិភ័យ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន1:34

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមទិសដៅការងាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទទួលផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ជាមួយគ្នានេះ កម្លាំងការិយាល័យបានត្រៀមខ្លួនប្រចាំការជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗ សំដៅធានាការឆ្លើយតបបានទាន់ពេលវេលា និងចុះអន្តរាគមន៍សង្គ្រោះឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព។

ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមទិសដៅការងាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទទួលផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ជាមួយគ្នានេះ កម្លាំងការិយាល័យបានត្រៀមខ្លួនប្រចាំការជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗ សំដៅធានាការឆ្លើយតបបានទាន់ពេលវេលា និងចុះអន្តរាគមន៍សង្គ្រោះឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព។

សូមបងប្អូនប្រជាពលរដ្ឋចងចាំលេខទំនាក់ទំនងសំខាន់ៗ ដូចខាងក្រោម៖
លេខទូរស័ព្ទ ១១៨ សម្រាប់ផ្តល់ព័ត៌មានអំពីករណីអគ្គិភ័យដែលកើតឡើង។
លេខទូរស័ព្ទ ០៩៨ ៨០០ ៧៧៧៥ ជាលេខក្រុមការងារព័ត៌មាន និង Hotline នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
សូមចូលរួមតាមដានឆាណែល Telegram ផ្លូវការ របស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីទទួលបានព័ត៌មាន និងសេចក្តីជូនដំណឹងផ្សេងៗ។
ចូលរួមបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា៕ដោយ៖ ប៉ៃ សុឃីម