នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

កិច្ចប្រជុំកំពូលលើកនេះមានប្រធានបទ «តភ្ជាប់ប្រទេសទាំងបួន ទាញយកសក្តានុពល និងរួមគ្នាកសាងអនាគតដ៏រុងរឿង»។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបួនបានពិនិត្យឡើងវិញនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ហើយបានពិភាក្សាលើប្រធានបទនានា ដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសទាំងបួន។
តាមការគ្រោងទុក នៅពេលបិទកិច្ចប្រជុំកំពូល កម្ពុជានឹងទទួលតំណែងជាប្រធានប្តូរវេននៃយន្តការកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម បន្តពីវៀតណាម។
ក្នុងអំឡុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ ផងដែរ។







