រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាសោកស្តាយដែលអាជ្ញាធរថៃបណ្តោយឱ្យអំពើប្រមាថថ្នាក់ដឹកនាំកម្ពុជាកើតមានដោយសេរីក្នុងប្រទេសថៃ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា នៅប្រទេសថៃ អំពោះអសីលធម៌ និងការប្រមាថគ្រប់បែបយ៉ាងចំពោះថ្នាក់ដឹកនាំកម្ពុជាបានប្រព្រឹត្តទៅដោយចំហរ ដោយគ្មានវិធានការអ្វីទាំងអស់។ ការកត់សម្គាល់ដូច្នេះ បន្ទាប់ពីមានជនជាតិថៃមួយចំនួនបានយករូបថតរបស់សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំយោធាកម្ពុជាទៅធ្វើសកម្មភាពមិនគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីងមោងប្រមាថជាសាធារណជាដើម។នៅថ្ងៃទី០៧ ខែតុលានេ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា នៅប្រទេសថៃ អំពោះអសីលធម៌ និងការប្រមាថគ្រប់បែបយ៉ាងចំពោះថ្នាក់ដឹកនាំកម្ពុជាបានប្រព្រឹត្តទៅដោយចំហរ ដោយគ្មានវិធានការអ្វីទាំងអស់។ ការកត់សម្គាល់ដូច្នេះ បន្ទាប់ពីមានជនជាតិថៃមួយចំនួនបានយករូបថតរបស់សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំយោធាកម្ពុជាទៅធ្វើសកម្មភាពមិនគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីងមោងប្រមាថជាសាធារណជាដើម។

នៅថ្ងៃទី០៧ ខែតុលានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លារចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបណ្តែតបណ្តោយឱ្យអំពើប្រមាថបែបនេះកើតមានដោយសេរីនៅក្នុងប្រទេសថៃ។ ដោយឡែក ថ្នាក់ដឹកនាំកំពូលកម្ពុជា តែងតែអំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋខ្មែរកុំឱ្យយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី និងកុំឱ្យមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា។ ទោះជាទទួលរងការប្រមាថពីជនជាតិថៃមួយចំនួនយ៉ាងខ្លាំងនៅថ្ងៃទី០៦ ខែតុលានេះក៏ដោយ ក៏សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅតែអំពាវនាវកុំឱ្យប្រជាពលរដ្ឋខ្មែរធ្វើសកម្មភាពបែបនេះតបទៅភាគីថៃវិញឡើយ។ នេះសបញ្ជាក់អំពីគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ។

អ្នកនាំពាក្យដដែលសង្កត់ធ្ងន់ថា កម្ពុជាទោះបីជាប្រទេសតូចមានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវឡើយ៕

ស្ថានីយទូរទ្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…