(ខេត្តព្រះសីហនុ)៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានទទួលធុងសំរាមសរុប ៨២៨ធុងដែលជាអំណោយពីក្រសួងបរិស្ថាន ដើម្បីជំរុញភាពស្អាតនិងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឲ្យបានត្រឹមត្រូវ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ។
អំណោយនេះគឺជាការលើកទឹកចិត្តដល់រដ្ឋបាលក្រុង/ស្រុក ក្នុងការជំរុញភាពស្អាតនិងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឲ្យបានត្រឹមត្រូវ។ ស្របពេលខេត្តព្រះសីហនុមានសក្តានុពលសេដ្ឋកិច្ច ដែលចម្រើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា ជាមួយនឹងកំណើនប្រជាជន ដែលបាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដូចជាសណ្ដាប់ធ្នាប់ អនាម័យ និងសំរាម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ












