ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ថ្ងៃទី១៨ ធ្នូ អភិបាលរង នៃ គង់ តំណាងអភិបាល ម៉ាង ស៊ីណេត ដឹកនាំប្រគល់អំណោយប្រជាពលរដ្ឋខេត្តព្រះសីហនុជូនរដ្ឋបាលពោធិ៍សាត់ ដើម្បីចាត់ចែងបន្តដល់កងទ័ពនិងជនភៀសសឹក។

ខេត្តព្រះសីហនុ៖ អំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក នៃ គង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ យកសម្ភារទាំងនោះ ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកប្រគល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការចាត់ចែងបន្ត។ អំណោយសប្បុរសធ៌មរបស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនទៅដល់គោលដៅផ្សេងៗទៀតជាបន្តបន្ទាប់រហូតអស់ពីស្តុក។

ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹករបស់យើងដែលកំពុងត្រូវការជំនួយជាចាំបាច់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…