ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រមុខការទូតចិន៖ ចិននឹងបន្តជួយកសាងសន្តិភាពឡើងវិញរវាងកម្ពុជា និងថៃ

KPS99TV

សេចក្តីសង្ខេប

តាមរបាយការណ៍ លោក Wang Yi សន្ទនាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ ថ្ងៃទី១៨ ធ្នូ ដោយបញ្ជាក់តួនាទីស្ថាបនារបស់ចិនក្នុងការស្ដារសន្តិភាព និងសោកស្ដាយចំពោះជនស៊ីវិលស្លាប់របួស។

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអះអាងថាចិននឹងបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការជួយលើកកម្ពស់ការកសាងសន្តិភាពឡើងវិញរវាងថៃ និងកម្ពុជា បន្ទាប់ពីយោធាថៃបើកការឈ្លានពានទឹកដីកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ។

លោក Wang Yi បានអះអាងបែបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃទី១៨ ខែធ្នូម្សិលម៉ិញនេះ។

តាមរយៈការសន្ទនានេះ ភាគីកម្ពុជា និងថៃ បានបង្ហាញពីឆន្ទ:ដើម្បីបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ផងដែរ។

យ៉ាងណាក៏ដោយលោក Wang Yi បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាមិត្ត និងអ្នកជិតខាងជិតស្និទ្ធរបស់កម្ពុជា និងថៃ ចិនមិនចង់ឃើញភាគីទាំងសងខាងប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធនោះទេ ហើយចិនពិតជាសោកសៅយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិត និងរងរបួសនៃជនស៊ីវិលដោយសារជម្លោះ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…