ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងកសិកម្មកំពុងមមាញឹកក្នុងការរៀបចំកន្លែងដាំបន្លែ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ដល់វីរកងទ័ព និងជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ។
ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា បន្លែដែលបាននឹងកំពុងដាំនេះ ជាបន្លែដែលមានរយៈខ្លី ឆាប់ប្រមូលផលបានក្នុងការដោះស្រាយបញ្ហាបន្ទាប់បន្សំចំពោះមុខដែលយើងត្រូវចាំបាច់៕
ដោយ៖ ប៉ៃ សុឃីម









