ថ្មីៗនេះ នគរបាលកូរ៉េខាងត្បូងបានបើកយុទ្ធនាការប្រឆាំងការឆបោកទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆបោកតាមទូរស័ព្ទដែលកាន់តែកើនឡើង ដោយប្រើបច្ចេកវិទ្យាសម្គាល់ស្នាមសំឡេងតាមរកជនឆបោក។
តាមទីភ្នាក់ងារនគរបាលជាតិកូរ៉េ យុទ្ធនាការនេះឈ្មោះ VOICE WANTED រៀបចំដោយនគរបាលសហការជាមួយក្រុមហ៊ុនច្នៃប្រឌិត Cheil។ យុទ្ធនាការលើកទឹកចិត្តសាធារណជនឱ្យដាក់បញ្ជូនសំឡេងថតពីការហៅទូរស័ព្ទឆបោកដែលខ្លួនបានទទួល។ នគរបាលនឹងប្រៀបធៀបនិងវិភាគសំឡេងទាំងនោះដោយបច្ចេកទេសស្នាមសំឡេង ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ និងស៊ើបអង្កេតបណ្ដាញឧក្រិដ្ឋកម្មនៅពីក្រោយ។
នគរបាលថា យុទ្ធនាការនេះនឹងបង្កើតមូលដ្ឋានទិន្នន័យស្នាមសំឡេងជនឆបោក និងពង្រឹងការវិភាគសំឡេង ដើម្បីបង្កើនប្រសិទ្ធភាពស៊ើបអង្កេត និងបង្ក្រាបការឆបោកតាមទូរស័ព្ទនិងឧក្រិដ្ឋកម្មមានការរៀបចំ។
សេចក្ដីរាយការណ៍សរុបរបស់ស្ថានីយនេះ







