យោងតាមសេចក្ដីរាយការណ៍របស់កងទ័ពជើងគោកភូមិន្ទថៃ នៅព្រឹកព្រលឹមថ្ងៃទី២ ខែមករា កងទ័ពថៃកំពុងល្បាតតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុកមែសាយ ខេត្តឈៀងរ៉ាយ បានបាញ់តបតគ្នាជាមួយក្រុមមនុស្សសង្ស័យរត់ពន្ធគ្រឿងញៀន។ យោធាបានរឹបអូសគ្រឿងញៀនជាច្រើននៅកន្លែងកើតហេតុ ដែលតាមការរាប់បឋមមានថ្នាំមេតំហ្វេតាមីន២.២លានគ្រាប់។
សេចក្ដីរាយការណ៍បានឱ្យដឹងថា កងល្បាតបានឃើញមនុស្សសង្ស័យប្រហែល១០ទៅ១៥នាក់នៅតំបន់ព្រំដែន ហើយពេលចូលទៅសាកសួរ ពួកគេបានបាញ់ប្រហារភ្លាមៗ បណ្ដាលឱ្យមានការបាញ់តបតគ្នាមួយរយៈខ្លី។ បន្ទាប់មក ក្រុមអ្នកសង្ស័យរត់ពន្ធគ្រឿងញៀនបានគេចខ្លួនដោយអាស្រ័យលើស្ថានភាពភូមិសាស្ត្រស្មុគស្មាញ ចំណែកភាគីថៃគ្មានអ្នកស្លាប់ ឬរបួសឡើយ។ យោធាបានរឹបអូសបាវកែច្នៃ១១ មានថ្នាំញៀនសរុប២.២លានគ្រាប់។ ស្ថាប័នពាក់ព័ន្ធកំពុងបន្តស៊ើបអង្កេត និងចាត់ការករណីនេះ។
តើអ្នកយល់យ៉ាងណា? ចូលរួមមតិក្នុងប្រអប់បញ្ចេញមតិ។







